CamNews

ព័ត៌មានបច្ចេកវិទ្យា 

"អាអូនតូច" របស់បុរស ធ្វើឲ្យ Samsung ពិបាក

បញ្ហាខុសឆ្គងបន្តិចបន្តួច នៃផ្ទាំងប៉ាណូពាណិជ្ជកម្មរបស់ Samsung បានធ្វើឲ្យខ្លួន ឈឺក្បាល មិនតិចទេ ដែលផ្ទាំងប៉ាណូ មួយនេះ ត្រូវបាន ក្រុមហ៊ុន ដាក់បង្ហាញនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ រូបភាពនៃផ្ទាំងប៉ាណូ ថ្មីមួយរបស់ Samsung នេះ បានសរសេរថា “The penis, mightier than the finger” បកប្រែក្រៅផ្លូវការមកថា “អវយវភេទបុរស មានអនុភាព ជាងម្រាមដៃ"។ នេះគឺជា ផ្ទាំងប៉ាណូ ក្នុងការផ្សព្វផ្សាយ ពាណិជ្ជកម្ម រកទីផ្សារដល់ Tablet Samsung Galaxy Note 10.1 របស់ក្រុមហ៊ុន។ អតិថិជន ជាច្រើននាក់ទៀត នៅតាមបណ្តា ប្រទេសផ្សេងទៀត ដូចជា បារាំង ជាដើម ក៏បានបញ្ជាក់ឲ្យដឹងថា កំហុសឆ្គង នៃផ្ទាំងប៉ាណូ ដូចគ្នានេះ របស់ Samsung ក៏បានលេចចេញនៅក្នុង ប្រទេសរបស់ ពួកគេដែរ។


រូបភាពដែលបង្ក ឲ្យមានការប្រកែកគ្នាច្រើន ដោយសារតែ កំហុសដ៏ភ្ញាក់ផ្អើល
នៅលើ Banner របស់ Samsung


បន្ទាប់ពីលេចចេញនៃ រូបភាពនេះមក វាត្រូវបានចែករំលែកគ្នា ពីមួយទៅមួយ យ៉ាងឆាប់រហ័ស នៅលើបណ្តាញសង្គម ហើយមានមតិ ខុសៗគ្នា ជាច្រើនផងដែរ បាននិយាយពីរូបភាពនេះ ដែលក្នុងនោះ មានមនុស្ស ជាច្រើននាក់ បានឲ្យដឹងថា រូបភាពនេះ គឺជាការកែច្នៃ ធ្វើតាម Photoshop ប៉ុណ្ណោះ មិនមែនជា ផ្ទាំងប៉ាណូពិតពី Samsung នោះទេ។

Samsung បានបដិសេធមិនផ្តល់ចម្លើយ ចំពោះសំណួរទាំងឡាយណា ដែលបានពាក់ព័ន្ធ ទៅនឹង ផ្ទាំងប៉ាណូ ខាងលើនេះ។ ចំពោះអត្ថន័យពិត នៃការផ្សាយពាណិជ្ជកម្ម ខាងលើគឺត្រូវតែជា "The pen is mightier than the finger"។

អ្នកប្រើ Twitter មួយចំនួន បានបង្ហាញពីរូបភាពពិត នៃអត្ថន័យ ផ្ទាំងប៉ាណូ របស់ Samsung

ពិតណាស់ ជាមួយនឹងក្រុមហ៊ុនធំ ដ៏ល្បីដូច Samsung បណ្តាកំហុសឆ្គង ដូចករណីខាងលើ គឺមិនអាច ទទួលយក បានឡើយ។ លើសពីនេះ មុននឹងលើកផ្ទាំងប៉ាណូ ដាក់បង្ហាញ នៅទីសាធារណៈ វាប្រាកដណាស់ថា ត្រូវមានមនុស្សចាំត្រួតពិនិត្យ ហើយបើមាន កំហុសអ្វី វានឹងមានអ្នកបានឃើញ មិនខានឡើយ។ ដូច្នេះការពិត នេះប្រាកដជា រូបភាព Photoshop របស់ជនណាម្នាក់ ដែលធ្វើឡើង ដើម្បីបន្តុះបង្អាប់ ដល់ក្រុមហ៊ុន Samsung តែប៉ុណ្ណោះ គឺមិនមានកំហុសឆ្គង ដូចករណីខាងលើ ពីក្រុមហ៊ុនឡើយ៕


Tags: mistake of ads word samsung electronic product hightech