កែវយឹត ALMA បានបង្ហើបឱ្យដឹងព័ត៌មានថ្មីពីព្រះអាទិត្យ រួមមានស្នាមខ្មៅដ៏ធំមួយដែលដូចទៅ
នឹងអណ្ដើកយក្ស កំពុងហែលនៅលើព្រះអាទិត្យ។
ស្នាមខ្មៅដែលមានរាងដូចអណ្ដើកយក្ស នៅលើព្រះអាទិត្យ
កែវយឹត Atacama Large Millimeter/submillimeter Array (ALMA) នៅប្រទេសឈីលី បង្ហាញឱ្យ
ឃើញនូវស្នាមខ្មៅមួយដែលមានរាងដូចអណ្ដើកនៅលើព្រះអាទិត្យ ជាមួយនឹងទំហំធំជាងផែនដី
ដល់ទៅពីរដង នេះបើតាមទំព័រ Dailymail។
បើទោះ ALMA ត្រូវបានបង្កើតឡើងដើម្បីពិនិត្យមើលភព ឬផ្កាយដែលមានពន្លឺតិចបំផុត ក្នុង
អវកាស ក្រុមអ្នកវិទ្យាសាស្ដ្រ ថ្មីៗនេះ បានប្រើប្រាស់កែវយឹតនេះ ដើម្បីពិនិត្យមើលព្រះអាទិត្យ
ក្នុងរយៈពេល៣០ខែ ចាប់ពីឆ្នាំ ២០១៤។ សមត្ថភាពរបស់ ALMA អាចឱ្យគេថតបានរូបភាពព្រះ
អាទិត្យបានច្បាស់បំផុត។
តំបន់ដែលមានស្នាមខ្មៅរាងដូចអណ្ដើក
រូបភាពស្នាមខ្មៅដែលមានរាងដូចអណ្ដើតយក្ស ត្រូវបានថតជាប់កាលពីថ្ងៃទី ១៨ធ្នូ ឆ្នាំ ២០១៥។
Tim Bastian អ្នកវិទ្យាសាស្ដ្រនៅស្ថានិយតារាវិទ្យាជាតិ ក្នុងតំបន់ Charlottesville, Virginia អាមេរិក
ឱ្យដឹងថា ៖ “ដើម្បីយល់ច្បាស់អំពីព្រះអាទិត្យ យើងត្រូវការសិក្សាស្រាវជ្រាវអំពីវា ដោយប្រើប្រាស់
ALMA ដែលអាចពិនិត្យមើលឃើញច្បាស់ដល់កម្រិតមិល្លីម៉ែត្រ”។
ស្នាមខ្មៅរាងដូចអណ្ដើក គឺជាតំបន់តែត្រជាក់នៅលើព្រះអាទិត្យ ដូច្នេះទើបវាមានពណ៌ខ្មៅជាង
តំបន់ជុំវិញ។ ព្រះអាទិត្យធ្វើសកម្មភាពទៅតាមវដ្ដ ១១ឆ្នាំ ជាមួយនឹងចំនួនស្នាមខ្មៅ និងព្យុះអណ្ដាត
ភ្លើងច្រើនក្នុងដំណាក់កាលដែលព្រះអាទិត្យធ្វើសកម្មភាពខ្លាំង ក្រោយមកគឺជាដំណាក់កាលស្ងប់
ស្ងាត់ ជាមួយនឹងស្នាមខ្មៅ និងព្យុះអណ្ដាតភ្លើងដែលមានចំនួនតិច៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail