ឈ្មោះហៅ និងទំហំអេក្រង់របស់ម៉ូដែល Xperia Z ជំនាន់បន្ទាប់មកពី Sony ទើបតែបង្ហាញឲ្យដឹងនៅ លើគេហទំព័រ Weibo របស់ Antutu។ ក្នុងនោះ Sony នឹងធ្វើការបង្ហាញឧបករណ៍ដល់ទៅ ៥ម៉ូដែលផ្សេង គ្នាសម្រាប់ស៊េរី Xperia Z6 ។
បណ្តាឧបករណ៍ទាំងនេះរួមមាន Xperia Z6 ដែលជាស្មាតហ្វូនគោល មានអេក្រង់ 5,2 inch, Xperia Z6 Compact អេក្រង់ 4,6 inch, Xperia Z6 mini អេក្រង់ 4 inch, Xperia Z6 Plus អេក្រង់ 5,8 inch និងម៉ូដែល Z6 Ultra ធំបំផុតជាមួយទំហំអេក្រង់ 6,4 inch។
អានអត្ថបទ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ចំនួនអ្នកប្រើប្រាស់ បោះបង់ចោល Android ប្តូរមកប្រើ iOS កាន់តែច្រើន
ព័ត៌មានស្តីពី Xperia Z6 លេចចេញនៅលើទំព័របណ្តាញសង្គមរបស់ Antutu (រូបភាព: Weibo)
យោងតាមប្រភពពី Antutu ដដែលបានឲ្យដឹងថា ស្មាតហ្វូន ៤ក្នុងចំណោម ៥ នៃម៉ូដែលខាងលើនេះ នឹង មានបំពាក់ chip Snapdragon 820។ ក្នុងនោះម៉ូដែល Z6 mini នឹងប្រើ Snapdragon 620 ស្ថិតក្នុងស៊េរី ម៉ូដែលកំរិតមធ្យម។ Snapdragon 820 មាន CPU Kryo 4 core, ក្រាហ្វិក Adreno 530 ក្នុងពេលដែល chip Snapdragon 620 មាន CPU 8 core និងក្រាហ្វិក Adreno 510។
រូបរាងរបស់ Sony Xperia Z6 មិនដែលធ្លាប់បែកធ្លាយចេញក្រៅនោះទេ រូបខាងលើនេះគឺជា Xperia Z5
កាលពីពេលថ្មីៗនេះ Sony បានផ្ញើលិខិតអញ្ជើញ ចូលរួមព្រឹត្តិការណ៍ប្រជុំអ្នកសារព័ត៌មានអន្តរជាតិ នៅមជ្ឈមណ្ឌលសន្និបាត Las Vegas ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមករា ខាងមុខនេះ ក្នុងក្របខណ្ឌ ការតាំងពិព័រណ៍ CES 2016។ ជាក់ស្តែង មានមនុស្សតិចណាស់ដែលជឿថា Sony នឹងធ្វើការបង្ហាញ ណែនាំ Xperia Z6 ឆាប់យ៉ាងដូច្នេះ៕
អានអត្ថបទ៖ SmartWatch HTC One នឹងបង្ហាញណែនាំខ្លួន នៅខែកុម្ភះ ឆ្នាំ២០១៦
ប្រែសម្រួល៖ មង្គល
ប្រភព៖ Antutu, Zing