CamNews

ព័ត៌មានបច្ចេកវិទ្យា 

រកឃើញភពមួយ ដូចផ្កាយព្រហស្បតិ៍ ចម្ងាយ​ ៩៧ឆ្នាំពន្លឺ ពីផែនដី

ដោយ​ប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាខ្ពស់ ក្រុមអ្នកវិទ្យាសាស្ដ្រ បានរកឃើញភព​​មួយដែល​មានរូបរាងប្រហាក់ប្រហែលនឹងភពព្រហស្បតិ៍ មានចម្ងាយពីផែនដីប្រមាណជា ៩៧ឆ្នាំពន្លឺ
និងទើបតែមានអាយុត្រឹមតែ ២០លានឆ្នាំ។

ប្រភពពី Sci-news ឱ្យដឹងថា ក្រុមតារាវិទូ ប្រើប្រាស់ម៉ាស៊ីនថតរកភព ដែលហៅថា Gemini
Planet Imager បានរកឃើញភពខាងលើនេះ កំពុងគោចរជុំវិញផ្កាយមេមួយនៅក្បែរនោះ។
ភពនេះត្រូវបានគេដាក់ឈ្មោះថា 51 Eridani b (51 Eri b)។

51 Eridani b មានចម្ងាយប្រហែល ៩៧ឆ្នាំពន្លឺ ពិផែនដី ស្ថិតក្នុងកញ្ចុំផ្កាយ Eridanus។ តាម
ការគន់គូរ ភពនេះ ទើបតែមានអាយុ ២០លានឆ្នាំ ហើយបើយោងតាមស្ដង់ដាតារាសាស្ដ្រ វា
គឺជាភពមួយដែលទើបនឹងកកើត។

ភពខាងលើនេះ វិលជុំវិញផ្កាយមេរបស់វា ដែលមានឈ្មោះថា​ c Eridani គឺហៅថា HD 29391
ហើយចម្ងាយពី ភព 51 Eridani b ទៅផ្កាយមេ c Eridani គឺប្រមាណជា ១៣ AU (ឯកតាតារា
សាស្ត្រ) ពោលគឺប្រហែលចម្ងាយពី ភពព្រះសៅរ៍ (Saturn)ទៅភព អុយរ៉ានុស (Uranus)នៅ
ក្នុងប្រព័ន្ធព្រះអាទិត្យរបស់មនុស្ស។ ភព 51 Eridani b មានទំហំធំជាងភព ភពព្រហស្បតិ៍
(Jupiter)។

នេះគឺជាភពទីមួយហើយដែលត្រូវបានរកឃើញដោយម៉ាស៊ីន Gemini Planet Imager។
Gemini Planet Imager ត្រូវបានគេផលិតឡើងដើម្បីស្វែងរក និងវិភាគទៅលើបណ្ដាភពដែល
ទើបមានអាយុតិច មានពន្លឺខ្សោយ វិលជុំវិញផ្កាយទាំងឡាយដែលនៅក្បែរៗនោះ។

តាមការិវភាគ ភពនេះ​ក៏មានវត្តមានរបស់ទឹក ដូច្នេះ វាក៏មានលក្ខណៈប្រហាក់ប្រហែលនឹង
បណ្ដាភព នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់មនុស្ស។ អ្នកវិទ្យាសាស្ដ្រឱ្យដឹងថា ភព 51 Eridani
b មានកំដៅប្រហែល ៤២៧អង្សាសេ ល្មមនឹងរំលាយសំណ ប៉ុន្តែវានៅតែត្រជាក់ បើប្រៀប
ធៀបនឹងភពឧស្ម័នដទៃ។

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Sci-News


Tags: 51 Eridani b ភព