បណ្តាអ្នកគាំទ្រ "Apple" នៅប្រទេសរុស្ស៊ី នៅមិនទាន់ទាំងបានធ្វើការអបអរសាទរ
ព្រោះ Application iTunes ទើបតែបើកឲ្យប្រើប្រាស់ជាផ្លូវការនៅប្រទេសនេះផង
ស្រាប់តែពួកគេទទួលបានរឿងភ្ញាក់ផ្អើលមួយ។
Apple ទើបតែពង្រីកបន្ថែម Application iTunes ដល់ប្រទេសរុស្ស៊ី និង 51ប្រទេសផ្សេងទៀត
កាលពីសប្តាហ៍មុន ប៉ុន្តែមកដល់ថ្ងៃនេះ បញ្ហាស្មុគស្មាញចាប់ផ្តើមគោះទ្វារ។ គេហទំព័រ "9 to
5 Mac" ទើបតែបានឲ្យដឹងថា Apple បានអចេតនាភ្លេចផ្លាស់ប្តូរ banner របស់គេហទំព័រដោយ
នៅទុក banner ចាស់ដែលជា link មួយទៅ websex។
ពេលចុច Mouse លើ Link នោះ អ្នកប្រើប្រាស់ iTunes នឹងត្រូវបានភ្ជាប់ត្រង់ទៅនឹងបណ្តា
website អាសអាភាស។ គេហទំព័រ 9 to 5 Mac បានប្រមូលបានរូបភាពជាច្រើន ដែលបាន
មកពីអ្នកប្រើប្រាស់ជនជាតិរុស្ស៊ីផ្ញើឲ្យ ជារូបថតនៃអេក្រង់កុំព្យូទ័រជាមួយរូបភាពស៊ិចស៊ី ក្នុង
ឈុតសំលៀកបំពាក់ខ្វះសាច់ក្រណាត់នៅលើគេហទំព័រ iTunes របស់ Apple៕
ដោយ៖ សិលា
ប្រភព៖ zng