CamNews

សុខភាព 

ការថើបមាត់គ្នា អាចបង្កឱ្យមានជំងឺ និង ឆ្លងមេរោគ ជាច្រើន

វាគឺរឿងដ៏សាមញ្ញមួយ នៅពេលដែលមនុស្សមានជំងឺ ឬ ឆ្លងជំងឺពីការថើប ជាមួយនឹងដៃគូ។
ជាពិសេស  សំរាប់អ្នកដែលមានដៃគូ ឬ គូស្នេហ៍ច្រើន គឺងាយនឹងឆ្លងជំងឺបំផុត  ពីដៃគូរបស់
អ្នក។
ឧទាហរណ៍៖ វិធីមួយដែលអ្នកអាចឆ្លងមេរោគ ឬជំងឺផ្សេងៗទៀត ពីដៃគូរបស់អ្នកដែលមាន
ផ្ទុកជំងឺ ដោយការថើប និង តាមរយៈទឹកមាត់ របស់អ្នកទាំងពីរ។ មួយវិញទៀត  វាក៏អាចបង្ក
ឱ្យកើតជំងឺរើម ផងដែរ តាមរយៈការថើប ឬ នៅពេលអ្នកថើប ដៃគូរបស់អ្នក ដែលមានលាប
ជាប់នៅក្រែមលាបមាត់។ ម្យ៉ាងវិញទៀត  វាក៏អាចបង្កឱ្យមានជំងឺមហារីកខួរឆ្អឹង ជំងឺបេះដូង
ជំងឺក្រពះ និង ជំងឺផ្តាសាយ ។ល។
វិធីដ៏ល្អ  ដើម្បីជៀសវាងការឆ្លងមេរោគ ឬ ជំងឺផ្សេងៗ ដោយការថើប អ្នកត្រូវតែស្គាល់ពីដៃគូ
របស់អ្នកឱ្យបានច្បាស់ មុននឹងឱ្យគេថើប។ ត្រូវប្រាកដថា  នៅពេលដែលដៃគូរបស់អ្នកមាន
អារម្មណ៍ថា ឈឺ ឬ មិនស្រួលខ្លួននោះ មិនត្រូវថើបគ្នាទេ រហូតដល់អ្នកទាំងពីរមានអារម្មណ៍
ឬ សុខភាពល្អប្រសើរឡើងវិញ ចាំថើបបន្ត។ សូម្បីតែ  អ្នកមានជំងឺផ្តាសាយ  ក៏អាចឆ្លងតាម
រយៈទឹកមាត់បានដែរ។ ដូច្នេះប្រសិនបើ អ្នកចង់ឱ្យការរស់នៅទទួលបានសុភមង្គល និងសុខ
ភាពល្អ  អ្នកត្រូវដឹង និង គិតឱ្យច្បាស់ អ្នកណាដែលអ្នកកំពុងតែថើបជាមួយ៕
ដោយ៖ វណ្ណៈ
ប្រភព៖ teenhealthfx



Tags: Lifestyle Health Sick From Kissing