តើយុគសម័យមនុស្សយន្ត ដូចក្នុងរឿង The Terminator ឬ i,Robot អាចនឹងកើតឡើងនៅក្នុង
អនាគត?
ខ្សែភាពយន្តវិទ្យាសាស្ដ្រស្ដីអំពីមនុស្សយន្តជាច្រើន បានស្ដែងអំពីអំពើខុសច្បាប់ជាច្រើនរបស់
មនុស្សយន្ត។ ហើយថ្មីៗនេះ អ្នកវិទ្យាសាស្ដ្រមួយចំនួនបានលើកឡើងនូវការព្យាករណ៍ថា អាត្រា
បំពានច្បាប់របស់មនុស្សយន្តនឹងកើនឡើងខ្ពស់ ចាប់ពីឆ្នាំ ២០៤០។ ប្រការនេះបញ្ជាក់ថា ទិដ្ឋភាព
អាក្រក់នៅក្នុងខ្សែភាពយន្តស្ដីអំពីមនុស្សយន្តអាចនឹងក្លាយជាការពិត។
បញ្ហាខាងលើនេះ ត្រូវបាន Tracey Follows មកពី “បន្ទប់ពិសោធអនាគត” (ជាកន្លែងសិក្សាស្រាវ
ជ្រាវ និងផ្ដល់ជាដំបូន្មានសម្រាប់បញ្ហាដែលអាចនឹងកើតឡើងនៅអនាគត) ធ្វើការតាមដានបន្ទាប់
ពីមើលឃើញថា មនុស្សយន្តនឹងអាចជំនួសមនុស្ស និងក្លាយជាកម្លាំងពលកម្មចម្បងក្នុងអានាគត។
នាង Tracey Follows បច្ចុប្បន្នកំពុងធ្វើជាអគ្គនាយកយុទ្ធសាស្ដ្រ ផ្ដោតសំខាន់ទៅលើផ្នែកបច្ចេក
វិទ្យា និងទូរគមនាគមន៍ និងជាអ្នកដែលបានចូលរួមផ្ដល់ជំនួយដល់ក្រុមហ៊ុនមួយចំនួន ដូចជា
T-Mobile, BT, O2, easyJet និងJohn Lewis។ យោងតាមសំដីរបស់ Tracey Follows លទ្ធភាព
នៃការរៀនដោយខ្លួនឯងរបស់មនុស្សយន្តអាចនាំឱ្យពួកគេអាចបង្កើតអំពើខុសច្បាប់។
Tracey Follows ថ្លែងថា ៖ “តាមការសន្និដ្ឋានរបស់ខ្ញុំ ដល់ឆ្នាំ ២០៤០ អាត្រាបំពានច្បាប់របស់
មនុស្សយន្ត នឹងកើនឡើងខ្ពស់ជាមនុស្ស”។
នៅពេលមនុស្សយន្តធ្វើការជំនួសមនុស្ស ហើយពេលវាត្រូវគេហែក (hack)
នោះប្រាកដជាមានបញ្ហាធំកើតឡើង
ក្រុមអ្នកជំនាញតែងតែលើកឡើងនូវការព្រមានអំពីការដែលមនុស្សយន្តក្លាយជាកម្លាំងពលកម្ម
ចម្បង ហើយការដែលប្រព័ន្ធរបស់វាត្រូវបានគេហែក នោះវានឹងបង្កឱ្យមានបញ្ហាធំនៅក្នុងសង្គម។
បញ្ហាដូចគ្នានេះ ក៏នឹងកើតឡើងចំពោះរថយន្តដែលបើកបរដោយស្វ័យប្រវត្ត និងយន្តហោះ Drone
ផងដែរ។
លោក Raj Samani ទីប្រឹក្សារបស់ទីភ្នាក់ងារបំពានច្បាប់ជាតិរបស់អង់គ្លេស NCA ឱ្យដឹងថា ៖ “ថ្ងៃ
ណាមួយ យើងនឹងបានមើលទិដ្ឋភាពមនុស្សត្រូវបង់ប្រាក់លោះទៅឱ្យរថយន្ដបើកបរដោយស្វ័យ
ប្រវត្ត បើសឹនចង់កាន់ចង្កួតរថយន្ដ”។
យោងតាមរបាយការណ៍របស់ NCA អាត្រាបំពានច្បាប់បច្ចេកវិទ្យាមាននិន្នាការកើនឡើង និងមាន
៥៣% ក្នុងចំណោមការបំពានច្បាប់ក្នុងឆ្នាំ ២០១៥។
កាលពីដើមសប្ដាហ៍នេះ ប្រធានាធិបតីអាមេរិក Barack Obama បានសន្ទនាជាមួយលោក Vladimir
Putin បន្ទាប់ពីហែកឃើរ (hacker) របស់រុស្ស៊ីមួយចំនួនបានវាយប្រហារទៅលើអាមេរិក។ លោក
Barack Obama ឱ្យដឹងថា គេត្រូវការច្បាប់ដើម្បីគ្រប់គ្រងសកម្មភាពរបស់ប្រជាជននៅលើអ៊ីនធឺរ
ណែត នៅចំពោះហនិភ័យនៃការវាយប្រហារទៅកាន់ប្រព័ន្ធឯកជនដែលកំពុងតែមានការកើនឡើង
ខ្ពស់។
ក្រុមអ្នកវិទ្យាសាស្ដ្រមានការព្រួយបារម្ភថា សូម្បីតែរថយន្ដបើកបរដោយខ្លួនឯង
ក៏ចេះក្បត់ម្ចាស់
ហើយក្នុងអនាគត តើទិដ្ឋភាពខ្មៅងងឹតដូចនៅក្នុងខ្សែភាពយន្ត The Terminator អាចនឹងកើតឡើង
ដែរ ឬទេ?
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail