ថ្មីៗនេះ គេហទំព័រ SamMobile បានទទួលនូវរូបភាពដំបូងរបស់ Galaxy Tab 3 8.0 មួយសន្លឹក។
វាមានការរចនាម៉ូតស្រដៀងច្រើនទៅនឹងគំរូ Tab 3 7.0 ដែលទើបតែបង្ហាញខ្លួនកាលពីប៉ុន្មាន
សប្តាហ៍មុននេះ តែមានស៊ុមអេក្រង់ស្តើងជាង។ រូបសណ្ឋាន Hardware ចចាមអារាមក៏ត្រូវបាន
ប្រភពបង្ហើបឲ្យ SamMobile ដឹងថា Galaxy Tab 3 8.0 នឹងប្រើប្រាស់អេក្រង់ទំហំ 8" កំរិតពន្លឺ
1280 x 800, ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2.2, CPU Dual Core ល្បឿន 1,5GHz, RAM
1,5GB (កម្របានជួបណាស់ នៅលើឧបករណ៍ Mobile), មេម៉ូរីក្នុង 16GB។ ប្រភពព័ត៌មានពី
Samsung បានឲ្យដឹងថា នឹងដាក់លក់ Tablet ថ្មីនេះ ពីរ Version ផ្សេងគ្នា ដែល Version មួយមាន
តែ Wi-Fi និង Version មួយទៀតមានទាំង Wi-Fi និង 3G។
ក្រុមហ៊ុននឹងបំពាក់ដល់ Tab 3 8.0 នូវកាមេរ៉ាក្រោយទំហំ 5 megapixel, កាមេរ៉ាមុខ1,3 megapixel
និយាយរួមរូបសណ្ឋាននេះ ខ្លាំងជាងបន្តិច បើប្រៀបជាមួយ Tab 3 7.0 ។ Tab 3 8.0 មានកម្រាស់
6,95mm ។ Galaxy Tab 3 8.0 ត្រូវបានសង្ឃឹមថា នឹងដាក់លក់នៅក្នុងខែមិថុនា ខាងមុខនេះ៕
ដោយ៖ សិលា
ប្រភព៖ TTE