CamNews

យល់ដឹង 

អាហារសម្រកទម្ងន់ ដើម្បីឲ្យចេញរាងស្វែល

ផែនការសំរកទម្ងន់ដោយប្រើវិធីនេះ វាបានទទួលលទ្ធផលយឺតបន្តិច ប៉ុន្តែរាងកាយនៅខ្លាំងក្លា រហ័សរហួន អាចធ្វើការបានដូចធម្មតា មិនល្ហិតល្ហៃដូចប្រើវិធី សម្រកទម្ងន់ផ្សេងៗឡើយ ។

ចំនុចសំខាន់នៃការសម្រកទម្ងន់ ដោយប្រើវិធីនេះ គឺជាការទទួលទានត្រី ជាមួយនឹងផ្លែឈើ ដោយសារតែវាអាហារ ដែលផ្តល់ប្រូតេអ៊ីនខ្ពស់ តែកាឡូរីទាប ។

ចំណែកឯអាហារក្នុងមួយពេលៗ អនុញ្ញាតឲ្យមានជាតិ ស្ករត្រឹមតែ ២៥ភាគរយ ប៉ុន្តែត្រូវមានធញ្ញជាតិ រហូតដល់ទៅ ៧៥ភាគរយ ដោយបែកចែកជា ៤ ប្រភេទដូចខាងក្រោមៈ

១.អាហារទម្ងន់ស្រាល

ជាប្រភេទអាហារ ដែលផ្តល់ថាមពលត្រឹមតែ ០.៨ កាឡូរីក្នុងមួយក្រាម ។ យើងអាចទទួលទាន បានដោយមិនចាំបាច់ ខ្លាចធាត់ឡើយ ដោយនៅក្នុងនោះរួមមាន ខាត់ណា ត្រកួន ស្ពៃស មើមឆៃថាវ សាលាដ៏ ផ្លែប៉ោម និងបន្លែផ្សេងៗ ស្ទើរគ្រប់ប្រភេទ លើកលែងតែការ៉ុត ល្ពៅតែប៉ុណ្ណោះ ។

២- អាហារទម្ងន់តិច

ជាប្រភេទអាហារដែលផ្តល់ថាមពល ពី០.៨ ទៅ ១.៥កាឡូរី ក្នុងមួយក្រាម ដូចជាទ្រូងមាន់ សាច់ត្រី តៅហ៊ូ អង្ករសម្រូប ពោទ ល្ង សណ្តែក គ្រាប់ផ្កាឈូរ័ត្ន បបរសាមចូក មី សាឡាដ បន្លែ បាយ ដំណើបមាន់អាំង នំបញ្ចុក ទឹកតៅហ៊ូ ទឹកពោត ម្នាស់ ក្រូច និងជម្ពូ ។ អាហារទាំងអស់អាច ទទួលបានល្មម ប៉ុន្តែមិនគួរច្រើនពេកទេ ។

៣. អាហារទម្ងន់កណ្តាល

ជាប្រភេទអាហារដែល មានរំកិលតួលេខ ថាមពលខ្ពស់ឡើងបន្តិច ដែលស្ថិតនៅចន្លោះពី ១.៥ ទៅ ៣.០ កាឡូរីក្នុងមួយក្រាម ដូចជាស៊ុត សាច់គោ សាច់មាន់ សាច់ជ្រូក បង្កង បង្គា ក្តាម អាហារចៀន ការហ្វេ ទឹកផ្លែឈើ បាយអង្ករសម្រូប បាយឆា សម្លខ្ទិះ ឆាបន្លែ មីស្ងួត អាហារកម្មង់ ។ អាហារទាំងនេះ មិនគួរទទួលទាន ច្រើនឡើយ ពីព្រោះអាហារទាំងនេះ សុទ្ធតែបង្កប់ភាពធាត់ មកជាមួយទាំងអស់ ហើយប្រសិន បើអ្នកចង់ទទួលទាន អ្នកគួរតែហាត់ប្រាណ ទើបជាការប្រសើរ ។

៤.អាហារទម្ងន់ច្រើន

មិនបាច់ប្រាប់ក៏អ្នកអាចថាជាអាហារ ដែលមានជាតិកាឡូរី ដ៏លើសលុប ដូចជាភីហ្សា ភ្លៅមាន់ចៀន ប៊ឺហ្គឺ ដំឡូងបារាំងចៀន នំដុត គុយទាវឆា បាយមាន់ បាយខជើងជ្រូក ស្រា ស្រាបៀរ ពីព្រោះវាផ្តល់ ថាមពលខ្ពស់រហូតដល់ទៅ ៣ ទៅ ៩ កាឡូរីក្នុងមួយក្រាម ហើយបើទទួលទាន ច្រើនអាចនឹងចេញរាង មូលជាក់ជាមិនខាន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh