ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple បន្តលេចធ្លាយនូវកំណែពណ៌លឿង ហើយវាក៏ប្រហែលជានឹង
បំពាក់បច្ចេកវិទ្យាទប់ទល់នឹងជម្រាបទឹក។
Apple អាចនឹងឧទ្ទេសនាម iPhone 7 នៅក្នុងខែកញ្ញាខាងមុខ។ មកដល់ពេលនេះ ព័ត៌មានបែក
ធ្លាយស្ដីអំពី iPhone 7 កាន់តែមានច្រើនឡើងៗ។ ក្រោយកំណែពណ៌ Rose Gold ស្មាតហ្វូន
របស់ Apple បន្តបង្ហាញខ្លួនកំណែពណ៌លឿនគួរចាប់អារម្មណ៍។
រូបភាពដែលគេជឿថា ជា iPhone 7 កំណែពណ៌លឿង
រូបភាពនៅលើទំព័រ Baidu បង្ហាញថា iPhone 7 នឹងមានរូបរាងប្រហាក់ប្រហែលនឹង iPhone 6 ឬ
6s បច្ចុប្បន្ន។ ចំនុចខុសប្លែកដែលគេអាចមើលឃើញដោយងាយនោះគឺ ខ្សែអង់តែន ត្រូវបាន
គេលើកទៅដាក់នៅជ្រុងខាងលើ ធ្វើឱ្យស្មាតហ្វូននេះ មានភាពស្រស់ស្អាតជាងកំណែមុន។ រន្
ធដោតកាស 3,5 mm ក៏ត្រូវបានបំបាត់ ហើយបើតាមដំណឹងចចាមអារ៉ាមមុននេះ រន្ធ Lightning
ក៏ត្រូវបានគេប្រើជារន្ធដោតកាសផងដែរ។
ព័ត៌មានបែកធ្លាយក៏បានបង្ហាញថា ស្មាតហ្វូនជំនាន់ទី ១០របស់ Apple នឹងមានកាមេរ៉ាក្រោយធំ
ជាង iPhone បច្ចុប្បន្ន។ ប្រភពឱ្យដឹងថា iPhone 7 ប្រើប្រាស់កាមេរ៉ាក្រោយតែមួយ និងមានទំហំ
12 megapixel ប៉ុន្តែ សេនសឺរ ធំជាងមុន ជួយឱ្យស្មាតហ្វូននេះ អាចថតរូបបានល្អជាងមុនផង
ដែរ។ ចំណែកកាមេរ៉ាភ្លោះ នឹងត្រូវបាន Apple បំពាក់នៅលើតែ iPhone 7 Plus តែប៉ុណ្ណោះ។
iPhone 7 នឹងនៅតែប្រើកាមេរ៉ាទោលដដែល លើកលែងតែ iPhone 7 Plus
iPhone 7 ក៏នឹងត្រូវ Apple បំពាក់បច្ចេកវិទ្យាទប់ទល់នឹងជម្រាបទឹក។ មុននេះ iPhone 6 និង 6s ក៏
ត្រូវបានបំពាក់បច្ចេកវិទ្យានេះដែរ ប៉ុន្តែ មិនត្រូវបានទទួលស្គាល់តាមស្ដង់ដា IP នោះទេ។ នេះអាច
ជាជំហានដ៏សំខាន់មួយរបស់ Apple ក្នុងការប្រកួតប្រជែងជាមួយគូសត្រូវ នាពេលខាងមុខ។
ប្រែសម្រួល ៖ បុត្រា