កាសែត The Korea Times នៅកូរ៉េខាងត្បូង ថ្មីៗនេះ បានចេញផ្សាយថា ក្រុមហ៊ុន LG កំពុង
អភិវឌ្ឍទូរទស្សន៍ OLED ជំនាន់ថ្មីទំហំ 55 inch ហើយអ្វីដែលសំខាន់នោះគឺ ទូរទស្សន៍នេះ នឹង
អាចឱ្យគេមូរចូលគ្នាបាន។ ក្រុមហ៊ុន LG នឹងឧទ្ទេសនាមទូរទស្សន៍នេះ នៅក្នុងព្រឹត្តិការណ៍
CES 2016 ដែលនឹងត្រូវធ្វើឡើងក្នុងខែមករា។
ប្រការខាងលើនេះ អាចឱ្យគេដឹងថា ក្រុមហ៊ុន LG កំពុងក្ដាប់ក្នុងដៃនូវបច្ចេកវិទ្យាកំពូលផ្នែក
អេក្រង់ទូរទស្សន៍ខ្នាតធំ ហើយបច្ចេកវិទ្យានេះបានជួយឱ្យក្រុមហ៊ុន មានឈ្មោះល្បី និងលេច
ធ្លោជាងបណ្ដាក្រុមហ៊ុនដទៃ។
ប៉ុន្តែ មកដល់ពេលនេះ ក្រុមហ៊ុន LG នៅប្រឈមនឹងឧបសគ្គមួយចំនួន ដែលរារាំងក្នុងការ
នាំយកទូរទស្សន៍ប្រភេទនេះ មកដាក់លក់ក្នុងទីផ្សារឱ្យទាន់ពេលវេលាកំណត់ ហើយនេះក៏
មិនមែនជាដំណឹងលើកទីមួយ ដែលទាក់ទិនទៅនឹងការបង្ហាញខ្លួនរបស់ ទូរទស្សន៍ LG 55
inch។ ជាក់ស្ដែង មុននេះក៏មានដំណឹងថា ក្រុមហ៊ុន LG នឹងអាចឧទ្ទេសនាមទូរទស្សន៍ LG
60 inch ដែលអាចមូរបាន នៅឆ្នាំ ២០១៧។
អំពីទូរទស្សន៍ដែលមានអេក្រង់អាចមូរបាន គឺវាមិនដូចទូរទស្សន៍ធម្មតានោះទេ។ ទូរទស្សន៍
ប្រភេទនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការយកវាដាក់តាមខ្លួន ដើម្បីទស្សនា
នៅកន្លែងណាមួយតាមចិត្តចង់។
គួររំលឹកថា កាលពីម្សិលមិញ ក្រុមហ៊ុន LG ក៏បានប្រកាសបង្ហាញអំពីទូរទស្សន៍មួយប្រភេទ
ដែលអ្នកប្រើប្រាស់ អាចទស្សនាបានទាំងពីរខាងមុខ និងខាងក្រោយ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ koreatimes