Nikon 1 គឺជាម៉ាស៊ីនថតរូបមួយក្នុងចំណោមម៉ាស៊ីនថតរូបដំបូង៣ដែលត្រូវបានក្រុមហ៊ុន Nikon
ផលិតកាលពីខែមេសា ឆ្នាំ ១៩៤៨។
កម្មវិធីលក់ដេញថ្លៃ WestLicht កាលពីថ្ងៃទី១កន្លងទៅ បានរកឃើញម្ចាស់ថ្មីរបស់ Nikon 1 ដែល
ជាម៉ាស៊ីនថតរូប rangerfinder ដែលត្រូវបានគេចាត់ទុកថាមានអាយុកាលចាស់បំផុតរបស់ Nikon។ តម្លៃចុងក្រោយដែលត្រូវបានលើកឡើងគឺ ៤០៦.០០០ដុល្លារអាមេរិក។ នេះគឺជាតម្លៃខ្ពស់ជាងទ្វេ
ដង បើធៀបនឹងការរំពឹងទុករបស់គណកម្មការ គឺ ២០០.០០០ដុល្លារ។
ម៉ាស៊ីនថតរូប Nikon 1 មានលេខកូដស៊េរី 60922។ នេះគឺជាម៉ាស៊ីនថតរូបមួយក្នុងចំណោមពីរ
ដែលត្រូវបានផលិតកាលពីខែមេសាឆ្នាំ ១៩៤៨ និងជាម៉ាស៊ីនមួយក្នុងចំណោមបីដែលត្រូវបាន
Nikon ផលិតជាលើកដំបូងគេបង្អស់។ ក្រុមហ៊ុនផលិតម៉ាស៊ីនថតរូបជប៉ុននេះ បានចាប់ផ្ដើម
ផលិតតាំងពីខែមិនា ឆ្នាំ ១៩៤៨។ នេះត្រូវបានគេចាត់ទុកថាជាម៉ូដែលដែលមានអាយុកាលយូរ
បំផុតរបស់ Nikon ដែលបច្ចុប្បន្ន វានៅដំណើរការបាន។
ក្រៅពីម៉ាស៊ីន ផលិតផលនេះក៏មានឡែន Nikkor-H 2/5cm ដែលមានលេខស៊េរី 70811។ នេះ
គឺជាឡែន(កែវពង្រីក) ទី១១ដែលត្រូវបានផលិតដោយ Nikon ។
ម្ចាស់មុនរបស់ Nikon 1 គឺជាអ្នកប្រមូលទិញជនជាតិជប៉ុន មានឈ្មោះថា Tad Sato។ ប៉ុន្តែ ម្ចាស់
ថ្មីរបស់ផលិតផលនេះ មិនត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ dpreview/vnexpress