CamNews

ព័ត៌មានអន្តរជាតិ 

គីម ជុងអ៊ុន "ខ្ញុំនឹងធ្វើតេស្តិ៍សាកល្ប​ង ម៉ីស៊ីលឆ្លងទ្វីប និងក្បាលគ្រាប់នុយក្លេអ៊ែរ"

ព័ត៌មានអន្តរជាតិ ៖ មេដឹកនាំវ័យក្មេង ពីប្រជាជាតិកុម្មុយនីស្តកូរ៉េខាងជើង លោក គីម ជុងអ៊ុន គូស បញ្ជាក់ក្តែងៗឲ្យដឹងថា កូរ៉េខាងជើងនឹងធ្វើតេស្តិ៍ សាកល្បង ក្បាលគ្រាប់នុយក្លេអ៊ែរ ក៏ដូចជា តេស្តិ៍ សាកល្បងម៉ីស៊ីលឆ្លងទ្វីបក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។


គីម ជុងអ៊ុនដដែលនោះ បន្តឲ្យដឹងថា ការធ្វើតេស្តិ៍សាកល្បង  ទាំងអស់នេះ អាចនឹងបង្កើតបាននូវ ភាពជឿជាក់សមត្ថភាពវាយប្រហារអាវុធនុយក្លេអ៊ែរ របស់  ប្រទេសកូរ៉េខាងជើង នេះបើយោងតាម សារព័ត៌មានរដ្ឋ។ គួរបញ្ជាក់ថា កូរ៉េខាងជើង រយៈពេលប៉ុន្មាន   សប្តាហ៍ចុងក្រោយនេះ បានគម្រាម វាយប្រហារជាបន្តបន្ទាប់ ក្រោយពីមានការដាក់ទណ្ឌកម្ម ពីសហគមន៍អន្តរជាតិ ក៏ដូចជា ពីអង្គការ សហប្រជាជាតិ ក្រោយកូរ៉េខាងជើង ធ្វើតេស្តិ៍សាកល្បងម៉ីស៊ីលកាលពីដើមឆ្នាំ ២០១៦នេះ ។

- អាន ៖ គីម ជុងអ៊ុន ឌឺឲ្យដឹងថា កូរ៉េខាងជើង មានក្បាលគ្រាប់នុយក្លេអ៊ែរ ធន់តូច សមត្ថភាពកំពូល បំពាក់លើម៉ីស៊ីល

ក្រុមអ្នកវិភាគជាច្រើនមានមន្ទិលសង្ស័យទៅនឹងសមត្ថភាពកូរ៉េ ខាងជើង  នៅក្នុងការបំពាក់ក្បាល គ្រាប់នុយក្លេអ៊ែរ នៅលើប្រព័ន្ធម៉ីស៊ីល ។ ទោះជាយ៉ាងណាក៏ដោយចុះ សប្តាហ៍កន្លងទៅនេះ មេដឹក នាំវ័យក្មេងកូរ៉េខាងជើង គីម ជុងអ៊ុន អះអាងអោយដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តរបស់ខ្លួនទទួលបាន ជោគជ័យនៅក្នុងការផលិតក្បាលគ្រាប់នុយក្លេអ៊ែរធន់តូច តូចខ្លាំងសមស្របទៅនឹងការបំពាក់នៅ លើប្រព័ន្ធម៉ីស៊ីលបាញ់ឆ្លងទ្វីប ។ ការអះអាងខាងលើ បានពាំនាំមកនូវ រូបភាពជាក់ស្តែង មេដឹកនាំ  គីម ឈរអមដោយបណ្តាអ្នកសារព័ត៌មានរដ្ឋ នៅជិតនឹងក្បាលគ្រាប់  នុយក្លេអ៊ែរ នេះបើយោងតាម សេចក្តីរាយការណ៍ផ្ទាល់ ពីសារព័ត៌មានរដ្ឋ កូរ៉េខាងជើង ៕

 

- អាន ៖ មុននេះ កូរ៉េខាងជើង បាញ់ម៉ីស៊ីល រយៈចម្ងាយខ្លី ៥០០គ.ម ផ្គើនអាមេរិក និង​កូរ៉េខាងត្បូង

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: North korea Pyongyang Kim Jong Un Hot news Breaking news Warhead