ព័ត៌មានអន្តរជាតិ ៖ មេដឹកនាំវ័យក្មេង ពីប្រជាជាតិកុម្មុយនីស្ត កូរ៉េខាងជើង ពោល លោក គីម ជុង អ៊ុនផ្ទាល់តែម្តង បានអះអាងឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តរបស់ខ្លួន បានផលិតក្បាលគ្រាប់នុយ ក្លេអ៊ែរខ្នាតតូច ដែលសាកសពបំផុត បំពាក់នៅលើប្រព័ន្ធម៉ីស៊ីលឆ្លងទ្វីប ។
គួរបញ្ជាក់ថា ការលើកឡើងខាងលើនេះ គឺជាការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់មេដឹកនាំវ័យ ក្មេងប្រទេសកូរ៉េខាងជើង លោក គីម ខណៈសារព័ត៌មានក្នុងស្រុកកូរ៉េខាងជើងធ្លាប់បានចុះផ្សាយ ច្រើនដងរួចទៅហើយ ថាកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរ ធន់តូច ។ ទោះជាយ៉ាងណាក៏ ដោយចុះ ក្រុមអ្នកជំនាញមានការសង្ស័យជាយូរណាមកហើយ ទាក់ទិន នឹងបរិបទនេះ ពីប្រទេស កូរ៉េខាងជើង។
គួរបញ្ជាក់ថា កូរ៉េខាងជើង បានរឹងទទឹង ក៏ដូចជាបន្តគគ្លើន តម្លើង ឬកវោហាស័ព្ទ របស់ខ្លួន ក្នុង រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រោយពីមានការដាក់ទណ្ឌកម្ម ពីអង្គការសហប្រជាជាតិបន្ទាប់ ពីសកម្មភាពធ្វើតេស្តិ៍សាកល្បង អាវុធនុយក្លេអ៊ែរ និង គ្រាប់រ៉ុកកែតជាបន្តបន្ទាប់ នាដើមឆ្នាំ នេះ ។
គួររំឮកថា រយៈពេល ៤៨ម៉ោងចុងក្រោយនេះ កូរ៉េខាងជើង បានគម្រាមវាយប្រហារកម្ទេចសហរដ្ឋ អាមេរិកនិងកូរ៉េខាងត្បូងដោយគ្រាប់បែកនុយក្លេអ៊ែរជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធា រវាងប្រជាជាតិទាំង ២ (កូរ៉េខាងត្បូង-អាមេរិក) សមយុទ្ធ Foal Eagle និង Key Resolve ដែលកូរ៉េ ខាងជើងខ្លួនឯងផ្ទាល់ បានហៅថាជាសមយុទ្ធត្រៀមវាយលុក៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី