ថ្មីៗកន្លងទៅនេះ Apple ត្រូវបានគេប្ដឹង និងហាមមិនឱ្យលក់ iPhone 6 នៅប្រទេសចិន ព្រោះ
សង្ស័យថា លួចចម្លងរូបរាងពីស្មាតហ្វូនចិន ប៉ុន្តែ តាមការពិត មានស្មាតហ្វូនចិនជាច្រើន មាន
រូបរាងដូច iPhone ។ ខាងក្រោមនេះគឺជាបណ្ដាស្មាតហ្វូនដែលមានរូបរាងដូច iPhone របស់
Apple ។
Oppo F1 Plus
ចាប់ពីរចនារូបរាង រហូតដល់ពណ៌ rose gold គេឃើញថា Oppo F1 Plus មានលក្ខណៈដូច
ទៅនឹង iPhone 6s Plus។ សូម្បីតែសហ្វវ៉ែ Android ខាងក្នុង ក៏ត្រូវបាន Oppo បំលែងទៅជា
ColorOS ហើយរូបតំណាងកម្មវិធីជាច្រើន ត្រូវបានធ្វើឡើង ដូចទៅនឹងទ្រង់ទ្រាយរបស់ iOS
របស់ Apple។
យ៉ាងនេះក្ដី Oppo F1 Plus គឺជាស្មាតហ្វូន Android លំដាប់មធ្យម ដែលមានអាក្រង់ធំ និងមាន
RAM ឡើងដល់ 4GB និងប្រើឈីប 8-core MediaTek 6755។ ស្មាតហ្វូននេះ ក៏មានកាមេរ៉ា
ទំហំដល់ទៅ 16 megapixel ។
Lenovo S90
បើប្រៀបធៀបនឹង iPhone របស់ Apple គេឃើញថា Lenovo S90 តម្លៃទាបជាង iPhone ដល់
ទៅប្រហែលពាក់កណ្ដាល។ ប៉ុន្តែ រូបរាងរបស់ Lenovo S90 ពិតជាដូច iPhone របស់ Apple។
សម្បក Lenovo S90 ធ្វើអំពីលោហធាតុទាំងស្រុង ចំណែរូបរាងវិញ គឺស្ដើង ហើយជ្រុងជុំវិញ
មានលក្ខណៈមូល ដូចទៅនឹង iPhone 6។ Lenovo S90 មានតម្លៃប្រហែលជិត ៣០០ដុល្លារ
អាមេរិក។
Meizu Pro 5
តាំងពីដើមរៀងមក ស្មាតហ្វូន ចិន ត្រូវបានរចនាឡើងដោយយករូបរាង iPhone ជាគោល។
ថ្មីៗនេះ ម៉ូដែលស្មាតហ្វូន Android លំដាប់ខ្ពស់របស់ក្រុមហ៊ុនចិន Meizu ក៏បានធ្វើឱ្យគេនឹក
ឃើញដល់ iPhone 6 ព្រោះថា សម្បកលោហធាតុ និងរចនារូបរាង ដូចផលិតផលរបស់
Apple ។ សូម្បីតែប្រព័ន្ធប្រតិបត្តិ FlymeOS បំលែងពី Android របស់ Meizu Pro 5 ក៏មាន
លក្ខណៈដូច iOS ។
Meizu Pro 5 ស្ថិតនៅក្នុងក្រុមស្មាតហ្វូន Android ដែលមានគ្រឿងម៉ាស៊ីនលំដាប់ខ្លាំង ដោយ
ប្រើឈីបប្រូសេសឺរ ដូច Galaxy Note 5, RAM 3GB និងអេក្រង់ 2K។
ប្រែសម្រួល ៖ បុត្រា