CamNews

ព័ត៌មានបច្ចេកវិទ្យា 

ឥណ្ឌាបានលុបចោលបម្រាម ហាមការធ្វើដំណើរ តាមផ្លូវអាកាស ជាមួយនឹង Galaxy Note 7 វិញហើយ

ថ្មីៗនេះ អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល នៃប្រទេសឥណ្ឌា (DGCA) បានអនុញ្ញាតឲ្យអតិថិជន​របស់ខ្លួនអាច យកតាមខ្លួននូវបណ្តាម៉ូដែល Galaxy Note 7 ដែលមានសុវត្ថិភាព ធ្វើដំណើរឡើងជិះ​យន្ត​ហោះជាមួយបាន។

អាចទទួលបានលទ្ធផលដូច្នេះវិញ ដោយសារតែ Samsung បានបញ្ចប់នូវការប្រមូលចូលវិញ ១០០% នូវបណ្តាស្មាតហ្វូន Galaxy Note 7 ដែលបានដាក់លក់មុនថ្ងៃទី១៥ ខែកញ្ញា និងបានប្តូរមកវិញនូវ ម៉ូដែល Galaxy Note​ 7 មានសុវត្ថិភាពបានទាន់ពេលវេលា នៅលើទីផ្សារប្រទេសឥណ្ឌា ដើម្បីជំនួស​ឲ្យបណ្តាម៉ូដែលដែលមានបញ្ហា។ ក្នុងនោះ DGCA ក៏បានខិតខំប្រឹងប្រែង ដាក់ចេញនូវសេចក្តីប្រកាស​​ស្តីពីការកត់សំគាល់នូវបណ្តាម៉ូដែល Galaxy Note7 មានសុវត្ថិភាព និងគ្មានសុវត្ថិភាព។ តាមរយះនេះ​បណ្តា Galaxy Note 7 ដែលបានបង្ហាញរូប icon ថ្មពណ៌ស គឺជាម៉ូដែលគ្មានសុវត្ថិភាព ក្នុងពេលដែល​បណ្តា​ Galaxy Note 7 ដែលមានរូប icon ថ្មពណ៌បៃតង វាគឺជាម៉ូដែលថ្មី ដែលបានផ្លាស់ប្តូរ និងទទួល​ស្គាល់ជាម៉ូដែលមានសុវត្ថិភាព។

គួបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ តែរយះពេលពីរបីម៉ោង ក្រោយពីពេលដែល ទីភ្នាក់ងារអាកាសចរណ៍សហព័ន្ធរដ្ឋបាលអាមេរិច ចេញសេចក្តីសម្រេចមិនអនុញ្ញាត អ្នកធ្វើដំណើរ យកតាមខ្លួននូវកំពូលស្មាតហ្វូនរបស់ Samsung (Galaxy Note 7) ឡើងលើយន្តហោះជាមួយ ខាង​DGCA ក៏បានចេញនូវបទបញ្ជាហាមប្រាម ដូចគ្នានេះផងដែរ៕

- បុរសម្នាក់ត្រូវបានចាប់ខ្លួន ដោយសារលក់ iPhone ដែលបាន Jailbreak ទៅឲ្យអតិថិជន
- iPhone ជំនាន់បន្ទាប់របស់ Apple អាចនឹងប្រើប្រាស់អេក្រង់ ប្រភេទ OLED របស់ក្រុមហ៊ុន Sharp

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Genk


Tags: Galaxy Note 7 Samsung Smartphone Hightech