CamNews

ប្លែកៗ 

វីដេអូ៖ គួរអាណិតកូនសេះតូច បាត់ម្ដាយខ្លួន យកតុក្កតាខ្លាឃ្មុំធ្វើជាម្ដាយ

 
ប្លែក៖ នៅពេលដែលគេបង្ហាញរូបភាពនៃកូនសេះ​តូច ត្រូវការថ្នាក់ថ្នមពីម្ដាយ តែម្ដាយនោះ
វាជាតុក្កតាខា្លឃ្មុំ គឺបានធ្វើអោយមនុស្សជាច្រើន មានការសង្រេងចិត្ដ និងអាណិតកូនសេះ
តូចជាខ្លាំង។



លោកស្រី Syra Bowden បាននិយាយថា កូនសេះដែលគ្មានម្ដាយនេះ ត្រូវបានគាត់ទទួល
យកមកពីសួន   Dartmoor National Park ជិតក្រុង Devon ភាគខាងកើតប្រទេសអង់គ្លេស
កាលពីថ្ងៃ ២៤ ឧសភា កន្លងទៅនេះ ខណៈកូនសេះតូចមួយនេះ ត្រូវបានគេទុកចោល គ្មាន
ម្ដាយ និងហាក់បីដូចជាមានជម្ងឺផងដែរ។



ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Syra បន្ថែមថា នៅពេលដែលគាត់បានយកវាមកដល់
ផ្ទះ គាត់ក៏បានធ្វើទ្រុងអោយវា។ ដោយឃើញវា​ មានភាពជិតស្និត និងចូលចិត្ដមនុស្ស ដែល
ទំនងវានឹកម្ដាយវាពេក​ គាត់ក៏បានយកតុក្កតាខ្លាឃ្មុំ អោយនៅកំដរវា។ ខាងក្រោមនេះ គឺជា
វីដេអូឃ្លីប សូមទស្សនាទាំងអស់គ្នា ៖

 

ដោយ៖ រដ្ឋា
ប្រភព៖ newsday


Tags: unbelievable pony UK