CamNews

សម្រស់ 

វិធីងាយៗ បីយ៉ាង ជួយថែរក្សា និង ធ្វើឱ្យស្បែកមុខសម៉ដ្ឋ ស្រស់ស្អាត នៅរដូវក្តៅ

រដូវក្តៅជាពេលវេលាមួយ ដ៏លំបាកបំផុតសំរាប់មិត្តស្រ្តី ក្នុងការថែរក្សាសម្រស់ស្បែកមុខឱ្យ
សម៉ដ្ឋ រលោង ស្រស់ស្អាត ដោយសារតែ កំដៅថ្ងៃ។ ប៉ុន្តែ សូមកុំបារម្ភ ខាងក្រោមនេះ មាន
សាស្រ្ត ៣យ៉ាង ដែលអាចជួយអ្នក ថែរក្សាស្បែកមុខ ឱ្យសម៉ដ្ឋ ភ្លឺ រលោង ដោយធម្មជាតិ៖

១/ ប៉េងប៉ោះ​៖ ជាប្រភេទអាហារធម្មជាតិម្យ៉ាង  ដែល​មាន​ផ្ទុក​សារជាតិ​ចិញ្ចឹម និង វីតាមីន
ជាច្រើន អាច​ជួយ​ធ្វើ​ឱ្យកម្រិតកំដៅក្នុងខ្លួន  របស់​​ស្បែក​មាន​តុល្យភាព។ គ្រាន់តែ អ្នកយក
ផ្លែ​ប៉េងប៉ោះ​ កៀប​ឱ្យម៉ដ្ឋ ដើម្បី​ធ្វើជា​ម៉ាស​ រួចបិទលើស្បែកមុខ ទុក​រយៈពេល ១៥​នាទី  រួច
លាង​ស្អាតចេញ។ វិធីនេះ​ អាចជួយ​កម្ចាត់​ស្បែក​ងាប់ ​ នៅ​លើ​ផ្ទៃមុខ ឱ្យរីកលូតលាស់ឡើង
វិញ និង ធ្វើឱ្យស្បែក មុខរបស់អ្នក សម៉ដ្ឋ ភ្លឺ រលោង តាមបែបធម្មជាតិ។

វិធីមួយទៀត អ្នកអាចយកផ្លែប៉េងប៉ោះ កៀបឱ្យម៉ដ្ឋ លាយមួយទឹកឃ្មុំ រួចបិទលើស្បែកមុខ
ទុករយៈពេល ១០នាទី ធ្វើបែបនេះ ២ដង ក្នុង១សប្តាហ៍ អាចជួយធ្វើឱ្យស្បែកមុខស្រស់ថា្ល
រលោង និង បំបាត់ស្នាមជាំខ្មៅ។

១/ ក្រូច៖​ ជាផ្លែឈើមួយប្រភេទ ​  មាន​ផ្ទុកទៅដោយ​វីតាមីនស៊ី និង កាលស្យូម ដែលមាន
អត្ថប្រយោជន៍ដ៏ល្អសំរាប់សុខភាពស្បែកនិងបំប៉នស្បែក។ អ្នក​អាចបរិភោគផ្លែ​ក្រូចស្រស់
​ឬ​ លាបនៅលើស្បែកមុខ ទុករយៈពេល ១០ ទៅ ១៥នាទី នឹងធ្វើ​ស្បែកមុខ​កាន់តែ​  ​សម៉ដ្ឋ
កម្ចាត់​ស្នាម​ជាំខ្មៅ  និង​ ប្រឆំាងនឹង​ភាព​ចាស់។

ម្យ៉ាងទៀត អ្នក​អាច​យក​ទឹកក្រូច ១​ស្លាបព្រាបាយ និង ទឹកឃ្មុំ ១​ស្លាបព្រាកាហ្វេ ​លាប​នៅ
លើ​ជង្គង់ កែងដៃ កែង​ជើង និង​ម៉ាស្សា​ ទុក​រយៈពេល ១០​នាទី រួចលាង​សំអាត​នឹង​ទឹក​ក្ដៅ
ឧណ្ឌៗ។ ធ្វើ​បែប​នេះ ឱ្យបាន  ១ដងក្នុង  ១សប្តាហ៍ ​ ជួយ​ឱ្យស្បែក​ជង្គង់ កែងដៃ កែងជើង
សស្រស់ស្អាត និង បំបាត់ស្នាមក្រិន។

៣/ ក្រូចថ្លុង​៖ នៅ​ក្នុង​ផ្លែ​ក្រូចថ្លុង   ១០០​ក្រាម  មាន​ផ្ទុក​វីតាមីនស៊ី ចំនួន ១២៣​មីលីក្រាម
ដែលមានប្រសិទ្ធិភាព​ក្នុង​ការ​ជួយ​ព្យាបាល​ការ​សន្លប់ កំចាត់​ជាតិ​ខ្លាញ់ និង​ការ​ថែ​សម្រស់
ស្បែកឱ្យមានសំណើម ស ភ្លឺ រលោង។ យោងតាមការស្រាវជ្រាវ របស់ក្រុម​អ្នកជំនាញការ
​ផ្នែក​សម្រស់​ បានឱ្យដឹង​ថា ការប្រើប្រាស់​​ក្រូចថ្លុងលាយជាមួយទឹកឃ្មុំ ទុក​រយៈពេល៣​ខែ
រួចយកមកលាបលើស្បែកមុខ នឹងប្រែក្លាបយសម្រស់ស្បែកមុខរបស់អ្នក ឱ្យសម៉ដ្ឋ៕

ដោយ៖ វណ្ណៈ
ប្រភព៖ care2


Tags: Lifestyle How to Get Rosy White Skin in Summer