CamNews

ជីវិត និងការងារ 

ត្រីឆ្លាមដែលតែងតែ វាយប្រហារមនុស្សត្រូវបានគេស្វែងរកឃើញ

 
អូស្រ្ដាលី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ២៤ តុលាម្សិលមិញនេះ
ថា ត្រីឆ្លាមដ៏ធំ ដែលតែងតែវាយប្រហារអ្នកទេសចរណ៍ជាញឹកញាប់ ត្រូវបានគេស្វែងរក
ឃើញ និងបានផ្ដិតយករូបថតរបស់វា​​ យ៉ាងច្រើនសន្លឹកទៀតផង។


លោក Brave Sam Cahir ជាអ្នកស្រាវអំពីជីវិតសត្វសមុទ្រ បាននិយាយថា ត្រីឆ្លាមដ៏ធំ
ដែលជាញឹកញាប់បានវាយប្រហារមនុស្សនោះ គឺមានឈ្មោះថា 'Mako Shark' ។ ត្រីនេះ
ត្រូវបានគាត់ល្បាតឃើញ និងផ្ដិតរូបភាពបាននូវពេលដែលវា ចេញរកចំណីស៊ីនាពេល
ថ្ងៃត្រង់ នៅឯតំបន់កោះ Neptune ប៉ែកខាងត្បូងនៃប្រទេសអូស្រ្ដាលី។

លោក Brave Sam Cahir

 
ទោះបីជាយ៉ាងណាក៏ដោយ លោក Brave បានបន្ដថា លោកនឹងខិតខំឃ្លំាមើលត្រីដ៏សា
ហាវមួយនេះ កុំអោយវាធ្វើដំណើរទៅតំបន់ឆ្នេរទឹករាក់ ដែលជាប្រការក្នុងការវាយប្រហារ
ពួកភ្ងៀវទេសចរណ៍ ដែលចុះងូតទឹកកម្សាន្ដទៀត។

ដោយ៖ នារី
ប្រភព៖ dailymail

 

 

 


Tags: lifestyle living big shark Australia