CamNews

ទូរស័ព្ទ 

ក្រុមហ៊ុន​ Samsung ប្រកាស​លក់ Galaxy Note 7 សារ​ជាថ្មី

កាល​ពី​ឆ្នាំ​ទៅ ទូរស័ព្ទ Galaxy Note 7 ដែល​ល្បី​ពី​ការ​ផ្ទុះ​ថ្មទូរស័ព្ទ នឹង​មាន​វត្តមាន​លើ​ទី​ផ្សារ​សារជាថ្មី នៅ​ថ្ងៃ​សុក្រ​នេះ។ ទូរស័ព្ទ​ម៉ូដែល​មួយ​នេះ ត្រូវ​បាន​ក្រុមហ៊ុន​បំពាក់​ជាមួយ​នឹង​ថ្មប្រភេទ​ថ្មី ដែល​ខុស​ប្លែក​ពី​ឆ្នាំ​ទៅ នឹង​ធានា​មិន​មាន​ការ​ផ្ទុះ​ទៀត​ឡើយ។ ទូរស័ព្ទ​ឆ្លាត​វៃ Galaxy Note 7 នឹង​ត្រូវ​លក់​ក្នុង​តម្លៃ 699,600 វ៉ុន (ប្រមាណ ជាង 610 ដុល្លារ​អាមេរិក)។



ក្រុមហ៊ុន Samsung បាន​ប្រមូល​ទូរស័ព្ទ Note 7 ប្រមាណ​ជាង ៣​ លាន​គ្រឿង ក្រោយ​ពេល​ដែល​មាន​ការ​ផ្ទុះ​ជា​អណ្តាត​ភ្លើង​ ដោយ​សារ​បញ្ហា​ថ្ម។ បញ្ហា​នោះ​បាន​ធ្វើ​ឲ្យ​  ក្រុមហ៊ុន Samsung ស្ថិត​ក្នុង​សា្ថន​ភាព​ដ៏​លំបាក​មួយ ជាមួយ​នឹង​ទូរស័ព្ទ​ ដែល​ត្រូវ​បាន​ប្រមូល​មក​វិញ។ ក្រុមហ៊ុន Samsung មាន​បំណង​កែ​ច្នៃ​ទូរស័ព្ទ​ទាំង​នោះ ដើម្បី​ជួយ​បន្ធូរ​បន្ថយ​ខាង​ផ្នែក​ហិរញ្ញ​វត្ថុរបស់​ក្រុមហ៊ុន។



គួរ​បញ្ជាក់​ផង​ដែរ​ថា ទូរស័ព្ទ Galaxy Note 7 (Fan Edition) ដែល​ត្រៀម​ដាក់​លក់​សារជាថ្មី​នេះ គឺ​មាន​តែ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​តែ​ប៉ុណ្ណោះ៕



ប្រែសម្រួល៖ High

ប្រភព៖ CNET


Tags: Full House Decoration