CamNews

ព័ត៌មានបច្ចេកវិទ្យា 

អ្នកវិទ្យាសាស្ដ្ររកឃើញព្រះអាទិត្យទីពីរ ដែល “ស៊ីសាច់” ភពជាច្រើន ក្នុងប្រព័ន្ធរបស់វា

ផ្កាយ HIP68468 មានទំហំ ទម្ងន់ និងពន្លឺ ដូចទៅនឹងព្រះអាទិត្យ ហើយវាមានសញ្ញាមួយចំនួន
បង្ហាញថា ធ្លាប់លេបត្របាក់ភពមួយចំនួនដែលវិលជុំវិញវា។



ក្រុមអ្នកវិទ្យាសាស្ដ្រ បានរកឃើញផ្កាយមួយដែលមានអាយុ ៦ពាន់លានឆ្នាំ ដែលត្រូវបានគេ
ហៅថា HIP68468 មានចម្ងាយពីផែនដី ៣០០ឆ្នាំពន្លឺ បានលេបត្របាក់ភពមួយចំនួនដែលស្ថិត
ក្នុងប្រព័ន្ធផ្កាយនេះ នេះបើតាមទំព័រ UPI ចុះផ្សាយកាលពីថ្ងៃទី ១៥ធ្នូ។ ផ្កាយ HIP68468 នេះ
មានទំហំ ទម្ងន់ និងពន្លឺ ដូចទៅនឹងព្រះអាទិត្យ ទើបវាត្រូវបានគេហៅថា ព្រះអាទិត្យទីពីរ។

HIP68468 មានផ្ទុក lithium ច្រើនជាង៤ដង ធៀបនឹងកម្រិតមធ្យមរបស់ធាតុនេះ នៅលើបណ្ដា
ផ្កាយដទៃដែលមានអាយុកាលដូចវា។ ប្រការនេះ បញ្ជាក់ថា វាបានលេបយកភពមួយចំនួនក្នុង
អតីតកាល។ ផ្កាយនេះក៏មានផ្ទុកលោហធាតុច្រើនជាងបណ្ដាភពថ្មផ្សេងៗផងដែរ។

ការសិក្សាស្រាវជ្រាវអំពីទំនាក់ទំនងរវាងព្រះអាទិត្យទីពីរ (HIP68468) និងបណ្ដាភពរបស់វា គឺ
ជាវិធី ល្អមួយដើម្បីស្វែងយល់អំពីអនាគតរបស់ប្រព័ន្ធព្រះអាទិត្យរបស់មនុស្ស។ ក្រុមអ្នកវិទ្យា
សាស្ដ្រព្យាករណ៍ថា ក្នុងពេលអនាគត ភពពុធ (Mercury) នឹងត្រូវព្រះអាទិត្យលេបត្របាក់ទាំង
ស្រុង នៅពេលព្រះអាទិត្យមានអាយុកាន់តែចាស់ និងរីកធំជាងសព្វថ្ងៃ។

Jacob Bean មកពីសកលវិទ្យាល័យ Chicago អាមេរិក ឱ្យដឹងថា ៖ “ប្រការនេះ មិនមានន័យ
ថាព្រះអាទិត្យនឹង “ស៊ីសាច់” ផែនដី។ ប៉ុន្តែ ការរកឃើញរបស់យើងខ្ញុំ បានបង្ហាញសញ្ញាមួយ
ចំនួនដែលបញ្ជាក់ថា ដំណាក់កាលនោះនឹងកើតមានឡើងនៅក្នុងប្រព័ន្ធភព រួមទាំងប្រព័ន្ធព្រះ
អាទិត្យ”៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ RT


Tags: HIP68468 ព្រះអាទិត្យ ភព