CamNews

ព័ត៌មានអន្តរជាតិ 

វៀតណាម​ចេញ​ច្បាប់ថ្មី​ ផាកពិន័យ ១០០លានដុង ដល់​អ្នករិះគន់​រដ្ឋាភិបាល​តាម​អនឡាញ

អ្នកប្រើប្រាស់បណ្ដាញអ៊ីនធើណែត នៅក្នុងប្រទេសវៀតណាម នឹងប្រឈមមុខជាមួយនឹង ការផាកពិន័យទៅ លើការរិះគន់រដ្ឋាភិបាល តាមរយៈបណ្ដាញអនឡាញ ដែលនេះជាផ្នែកមួយ នៃច្បាប់ថ្មីដែលបាន ប្រកាសដាក់ឲ្យប្រើ នៅក្នុងសប្ដាហ៍នេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ច្បាប់ថ្មីនេះត្រូវបានដាក់ អនុម័តដាក់ ឲ្យប្រើប្រាស់ដោយ លោកនាយករដ្ឋមន្ត្រី វៀតណាម ង្វៀង តាន់ យុង សម្រាប់អនុវត្តន៍ទៅ លើអ្នកបញ្ចេញមតិផ្សេងៗ ក្នុងការរិះគន់រដ្ឋាភិបាល តាមរយៈបណ្ដាញសង្គម។

ប្រភពខាងលើបានបញ្ជាក់បន្ថែមទៀតថា សម្រាប់អ្នកប្រើប្រាស់ អ៊ីនធើណែតទាំងអស់ដែល បានបញ្ចេញមតិរិះគន់រដ្ឋាភិបាល នឹងត្រូវផាកពិន័យជា ទឹកប្រាក់ចំនួន ១០០លានដុង ប្រមាណជិត ៤.៧៤០ ដុល្លារអាមេរិក។ ការផាកពិន័យនេះ មិនត្រូវ យោគយល់ទៅលើ ប្រាក់ចំណូលប្រចាំថ្ងៃ របស់ពលរដ្ឋណាមួយឡើយ ពោលឲ្យតែ ល្មើសគឺត្រូវពិន័យ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Vietnam New rule fine100 million dong government critics online International news