ថ្មីៗនេះ គេហទំព័រព័ត៌មាន Bloomberg បានឲ្យដឹងថា Version ពង្រួមតូចរបស់ S4 ដែលមាន
ឈ្មោះថា Galaxy S4 Mini នឹងត្រូវបាន Samsung ដាក់លក់នៅចុងខែមេសាខាងមុខនេះ ពោល
គឺមិនយូរប៉ុន្មាន ក្រោយពេល Galaxy S4 បង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារ។ បណ្តាក្រុមហ៊ុន
ទូរស័ព្ទនៅអាមេរិច នឹងចាប់ផ្តើមធ្វើការដាក់លក់ S4 នៅថ្ងៃទី ១៦ ខែមសា ខាងមុខនេះ។ ដូច្នេះ
ប្រហែលជា ១ រឺ ២ សប្តាហ៍ក្រោយនោះ អតិថិជនក៏នឹងអាចឃើញមាន Version S4 Mini ត្រូវបាន
ដាក់លក់ផងដែរ។
មុននេះ ពួកយើងបានទទួលនូវព័ត៌មានខ្លះៗនៃ Galaxy S4 Mini, តាមរយះរូបភាពមួយចំនួន ក៏ដូច
រូបសណ្ឋានរបស់វា។ ក្នុងនោះ Galaxy S4 Mini ត្រូវបានកំនត់ថា នឹងបំពាក់នូវអេក្រង់ទំហំ 4,3",
កំរិតពន្លឺ qHD (960x540), ប្រើប្រាស់បច្ចេកវិទ្យា Super AMOLED។ ទន្ទឹមនឹងនោះ ប្រភពព័ត៌មាន
ក៏បានឲ្យដឹងថា វានឹងប្រើប្រាស់ CPU Dual Core ល្បឿន 1,6GHz, ប្រើប្រព័ន្ធប្រតិបត្តិការ Android
4.2.2។ នៅមិនទាន់មានព័ត៌មានណាមួយនិយាយពី RAM, កាមេរ៉ា និងបណ្តាកម្មវិធីថ្មីៗ មាននៅ
លើ S4 Mini ទេ៕
ដោយ៖ សិលា
ប្រភព៖ TTE