CamNews

រថយន្ត 

រថយន្តស្ព័រស៊េរីថ្មីប្រើ ទឹកសមុទ្រត្រូវបានអនុញ្ញាត​ ឲ្យប្រើជាផ្លូវការនៅអឺរ៉ុប (Video Inside)

អាម៉េរិក៖ ក្រុមហ៊ុន NanoFlowcell AG មានទីតាំងក្នុងទីក្រុងញូវយ៉ក បានផលិតរថយន្តស៊េរីថ្មី Quant e-Sportlimousine ប្រើប្រព័ន្ធអេឡិចត្រូនិត ថាមពលទឹកសមុទ្រដែល អាចឲ្យរថយន្តរត់បានពី ០ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយចំណាយរយៈពេល ២,៨វិនាទីតែប៉ុណ្ណោះ ។

រថយន្តស្ព័រមួយនេះ អាចនឹងសាងកេរ្តិ៍ឈ្មោះល្បី នៅក្នុងពិភពលោក ដោយវាត្រូវបានផលិត ឡើងដើម្បីការពារ និងមិនប៉ះពាល់ដល់បរិស្ថាន ប៉ុន្តែម៉ាស៊ីន របស់វាត្រូវបានគេ ផលិតឡើង ឲ្យមានល្បឿនលឿនបំផុត ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមិនប្រើអ្វី ក្រៅពីទឹកសមុទ្រឡើយ ។ 

ចំណែកឯតម្លៃ និងការដាក់លក់វិញ គេនៅមិនទាន់ប្រាប់ នៅឡើយទេ ប៉ុន្តែអ្នកជំនាញ ជាច្រើនស្នើសុំ ឲ្យលក់ក្នុងតម្លៃ ១,៧ លានដុល្លារអាម៉េរិក ។ក្រុមហ៊ុនមាន គម្រោងនឹងធ្វើ ការសាកល្បង រថយន្តថ្មីនេះ នៅលើផ្លូវសាធារណៈ នៅក្នុងប្រទេសអាឡឺម៉ង និងកន្លែងផ្សេងទៀតនៅក្នុងទ្វីបអឺរ៉ុប។

គួរបញ្ជាក់ផងដែរថា រថយន្តនេះត្រូវ បានបង្ហាញខ្លួនកាលពីខែមីនា ដើមឆ្នាំ ២០១៤ នៅក្នុងព្រឹត្តិការណ៍ 2014 Geneva Motor Show ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh