CamNews

យល់ដឹង 

វិធីបណ្ដុះជាតិខ្លាញ់ នៅលើផ្ទៃមុខឲ្យមាន សម្រស់ស្រស់ស្អាត

ស្ដ្រីភាគច្រើនសុទ្ធតែ បានដឹងអំពី វិធីចាក់បំពេញផ្ទៃមុខ ថ្ពាល់ ចង្កា និងថ្ងាស ដោយសារធាតុ ចាក់បំពេញ ប៉ុន្ដែមានមនុស្ស ភាគតិចណាស់ ដែលបានស្គាល់ថា តើអ្វីទៅគឺជាការបណ្ដុះជាតិខ្លាញ់ នៅលើផ្ទៃមុខដោយ ជាតិខ្លាញ់ខ្លួនឯង ផ្ទាល់នោះទេ។ វិធីបណ្ដុះជាតិខ្លាញ់ នៅលើផ្ទៃមុខនេះ បានផ្ដល់សារៈប្រយោជន៍ យ៉ាងច្រើន ហើយក៏មិនធ្វើឱ្យ មានផលប៉ះពាល់ធ្ងន់ធ្ងរនោះដែរ បើសិនជាលោកអ្នក នាងកញ្ញាស្វែងរកកន្លែង ដែលមានសុវត្ថិភាព ហើយមានជំនាញ ច្បាស់លាស់ នោះ។

គេហទំព័រសុខភាពកម្ពុជា ជួបជាមួយលោកវេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា ឯកទេសវះកាត់កែសម្ផស្ស មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ អ៊ិលស៊ីស៊ី(LCC madical center) ពន្យល់អំពីវិធីបណ្ដុះជាតិ ខ្លាញ់នៅលើផ្ទៃមុខ ដើម្បីលោកអ្នកនាង កញ្ញាបានយល់ និងជ្រាបកាន់តែ ច្បាស់អំពីបញ្ហានេះ។

វិធីបណ្ដុះជាតិខ្លាញ់លើផ្ទៃមុខ

វិធីបណ្ដុះជាតិខ្លាញ់ នៅលើផ្ទៃមុខគឺជាបច្ចេកទេសថ្មី ហើយក៏ជាវិធីសាស្ដ្រដ៏ល្អមួយដែរ ដោយយកជាខ្លាញ់ពី ក្នុងខ្លួនឯង ដូចជានៅក្បាលពោះ និងត្រគាក មកចាក់ នៅលើថ្ពាល់ដែលផត ដើម្បីឱ្យថ្ពាល់ឡើងពេញ ស្រស់ស្អាត ដោយមិនចាំ បាច់ប្រើប្រាស់សារជាតិគីមីឡើយ។

គោលបំណងនៃការបណ្ដុះ ជាតិខ្លាញ់នៅលើផ្ទៃមុខ

ហេតុផលជាច្រើន ដែលធ្វើឱ្យស្ដ្រីក៏ដូចជា បុរសមួយចំនួនបានសម្រេច ចិត្ដមកបណ្ដុះជាតិខ្លាញ់ នៅលើផ្ទៃមុខ គឺគោលបំណង ដើម្បីធ្វើឱ្យផ្ទៃមុខពេញ ស្រស់ស្អាត។ ព្រោះកាលណាឈាន ដល់វ័យចំណាស់អាច ធ្វើឱ្យផ្ទៃមុខផត ជាពិសេសនៅលើថ្ពាល់ និងនៅតាមរង្វង់ភ្នែកជាដើម។ ដូចនេះវិធីបណ្ដុះជាតិខ្លាញ់ នៅលើផ្ទៃមុខគឺជាវិធីសាស្ដ្រដ៏ល្អ សម្រាប់ស្ដ្រីក៏ដូចជា បុរសដែលមានមុខផត មិនពេញស្អាត ហើយក៏មិនបង្កឱ្យមាន ផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជាការប្រើ សារជាតិគីមីនោះទេ។

វិធីបណ្ដុះជាតិខ្លាញ់នៅលើផ្ទៃមុខ

វិធីបណ្ដុះជាតិខ្លាញ់នៅលើផ្ទៃមុខ គឺត្រូវធ្វើឡើងដោយវេជ្ជបណ្ឌិតដែលមានឯកទេស និងបទពិសោធន៍។

-អ្នកជម្ងឺត្រូវមកពិភាក្សាជាមួយអ្នកជំនាញជាមុនសិន ដើម្បីដឹងថាតើលោកអ្នកមានជម្ងឺអ្វីខ្លះ? តើធ្លាប់ចាក់បំប៉ោង ថ្ពាល់ដែរឬទេ? ហើយធ្លាប់មានប្រតិកម្មអ្វី នៅលើ ស្បែកមុខដែរឬទេ?

-បន្ទាប់ពីពិភាក្សាហើយ អ្នកជំនាញនឹងពន្យល់ ពីវិធីបណ្ដុះជាតិខ្លាញ់ នៅលើផ្ទៃមុខ។

-ទីបំផុតឈានដល់ដំណាក់កាល បណ្ដុះជាតិខ្លាញ់ អ្នកជំនាញចាប់ផ្ដើមចាក់ថ្នាំស្ពឹក នៅលើភ្លៅ ឬក៏ក្បាលពោះ ដើម្បីបូមយកជាតិខ្លាញ់ ចេញមកដោយម៉ាស៊ីន ពិសេសម្យ៉ាង។ នៅក្នុងខ្លាញ់មានជាតិសារ៉ូម ជាតិឈាម និងកោសិកាខ្លាញ់ ពេលដែលបូមជាតិខ្លាញ់បានហើយ អ្នកជំនាញបានចម្រាញ់យក តែកោសិកា ខ្លាញ់សុទ្ធ ដើម្បីចាក់បញ្ចូលទៅលើ ផ្ទៃមុខ ឬកន្លែងណាផ្សេងៗ នៅលើដងខ្លួនរបស់លោកអ្នក ដោយប្រើម្ជុលវិទ្យាសាស្ដ្រ ម្យ៉ាងដែលមិនមែន ជាម្ជុលចាក់ថ្នាំ នោះទេ។ ចំពោះម្ជុលប្រភេទនេះ នៅពេលដែលចាក់បញ្ចូល ទៅមិនធ្វើឱ្យដាច់សរសៃឈាម និងប៉ះពាល់ដល់ សរសៃប្រសាទនោះទេ។

អត្ថប្រយោជន៍នៃការបណ្ដុះ ជាតិខ្លាញ់នៅលើផ្ទៃមុខ

វិធីបណ្ដុះជាតិខ្លាញ់ នៅលើផ្ទៃមុខបានផ្ដល់ សារៈប្រយោជន៍យ៉ាង ច្រើនសម្រាប់លោក អ្នកនាងកញ្ញា ដូចជា ៖

-មិនធ្វើឱ្យមានប្រតិកម្មនៅពេលដែលចាក់បញ្ចូលជាតិខ្លាញ់

-វិធីបណ្ដុះជាតិខ្លាញ់នៅលើផ្ទៃមុខអាចរក្សាទុកភាពស្រស់ស្អាតបានយូរមិនងាយរលាយ ឬបាត់បង់ទៅវិញដោយងាយៗឡើយ

-វិធីនេះមិនបាច់ប្រើប្រាស់ថ្នាំសន្លប់នោះទេ ដែលមិនអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពឡើយ

-អាចធ្វើឱ្យស្បែកមុខមានសំណើម ព្រោះស្ដ្រីនៅពេលអស់រដូវអាចធ្វើឱ្យស្បែកឡើងស្ងួត ដូចនេះនៅពេលដែលចាក់បញ្ចូលជាតិខ្លាញ់ទៅ អាចធ្វើឱ្យស្បែកមានសំណើមឡើងវិញ។

-ជាពិសេសវិធីនេះអាចធ្វើឱ្យផ្ទៃមុខពេញស្អាតមិនផតជាដើម។

ផលប៉ះពាល់ នៃការបណ្ដុះជាតិ ខ្លាញ់នៅលើផ្ទៃមុខ

មានវិធីជាច្រើនណាស់ នៅក្នុងការបូមមុខនេះ ដោយមានអ្នកខ្លះប្រើប្រាស់ ជាតិគីមី អ្នកខ្លះប្រើជាតិថ្នាំផ្សេងៗ។ ថ្នាំទាំងនេះបានបង្កឱ្យមាន ផលប៉ះពាល់ យ៉ាងច្រើន ដូចជាអាចធ្វើឱ្យផ្ទៃមុខ មានប្រតិកម្មអាចឡើងដុំៗ ជួនកាលនៅពេល ដែលប្រើប្រាស់ ថ្នាំចាក់ចូលឆាប់ធ្វើឱ្យរលាយ មិនអាចរក្សាទុកបានយូរ ជាពិសេស ធ្វើឱ្យប៉ះពាល់ ដល់សរសៃប្រសាទ ដែលជាហេតុធ្វើឱ្យពិការ នៅកន្លែងណាមួយ នៅលើសារពាង្គកាយ ដូចជាអាចធ្វើឱ្យវៀចមាត់ វៀចភ្នែកជាដើម។ ដោយឡែកវិធីបណ្ដុះ ជាតិខ្លាញ់នៅលើផ្ទៃមុខ ក៏បានបង្កឱ្យមាន ផលប៉ះពាល់មួយចំនួន បើសិនជាលោកអ្នកស្វែងរក កន្លែងដែលមិនមាន ជំនាញច្បាស់លាស់ និងមិនមាន អនាម័យ ជាហេតុអាចបង្កឱ្យ មានផលប៉ះពាល់ដូចជា ៖

-អាចមានឈាមស្រកនៅកន្លែង ដែលបូមយកជាតិខ្លាញ់

-អាចធ្វើឱ្យឡើងហើម នៅនឹងកន្លែងដែលបូមយកជាតិខ្លាញ់

-ថ្ពាល់មិនស្មើគ្នា ម្ខាងទាប ម្ខាងខ្ពស់

-នៅពេលដែលចាក់ដំបូង ផ្ទៃមុខពេញស្រស់ស្អាត តែមួយសប្ដាហ៍ក្រោយ មកស្រកទៅវិញ អស់៣០ភាគរយក៏មានដែរ។

-ជួនអាចឆ្លងមេរោគ បើសិនជាប្រើប្រាស់ម្ជុល ដែលមិនមានអនាម័យបានស្អាតល្អ។

វិធីការពារកុំឱ្យកើត មានបញ្ហានៅពេលបណ្ដុះជាតិខ្លាញ់ នៅលើផ្ទៃមុខ

ដើម្បីការពារកុំឱ្យកើតមាន បញ្ហានៅពេលបណ្ដុះជាតិខ្លាញ់ នៅលើ ផ្ទៃមុខ លោកអ្នកនាងកញ្ញាគួរតែស្វែងរក កន្លែងដែលមានជំនាញច្បាស់លាស់ ហើយត្រូវបាន ទទួលស្គាល់ ពីសំណាកមហាជនក៏ដូចជា អ្នកជំនាញផ្សេងៗផងដែរ។ អ្វីដែលសំខាន់បំផុតនោះ លោកអ្នកដែលចង់ បណ្ដុះជាតិខ្លាញ់ នៅលើផ្ទៃមុខ ត្រូវតែប្រាប់ អ្នកជំនាញឱ្យ បានច្បាស់ថា លោកអ្នកធ្លាប់កើតជម្ងឺអ្វីខ្លះ ហើយកំពុងកើតមានជម្ងឺអ្វីខ្លះ ធ្វើបែបនេះដើម្បីងាយស្រួល សម្រាប់អ្នកជំនាញរួមទាំង អ្នកជម្ងឺផងដែរ។

ដំបូន្មានអ្នកជំនាញ

វិធីបណ្ដុះជាតិខ្លាញ់នៅ លើផ្ទៃមុខជាជម្រើសដ៏ ប្រសើរបំផុតសម្រាប់ ស្ដ្រីក៏ដូចជាបុរស ដែលស្វែងរកការព្យាបាល ដោយចាក់បំពេញនៅ លើថ្ពាល់នេះ។ អ្វីដែល ពិសេសបំផុតនោះ គឺត្រូវស្វែងរកនូវកន្លែង ដែលមានជំនាញច្បាស់លាស់ និងមានការធានារ៉ាប់រង ត្រឹមត្រូវ ចៀសវាងកើតមានបញ្ហាផ្សេងៗ ដែលស្មានមិនដល់៕

អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com

ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com

Photo by LookingTODAY

Photo by LookingTODAY

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh