CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញ សាកសព យុវវ័យ ធ្លាក់យន្តហោះ ៦ នាក់បន្ថែមទៀត ខណៈសព នៅជាប់នឹងកៅអី អង្គុយនៅឡើយ

ព័ត៌មានអន្តរជាតិ ​៖ គេហទំព័រសារព័ត៌មាន សឹង្ហបុរី កាលពីពេលកន្លងទៅនេះ ពោល កាលពី  ថ្ងៃព្រហ​ស្បត្តិ៍ សប្តាហ៍មុន ចេញផ្សាយសម្រង់អត្ថបទ សារព័ត៌មាន អោយ ​ដឹង ថា   ក្រុមការងារមុជទឹក ប្រទេស ឥណ្ឌូនេស៊ី បានរកឃើញសាកសពអ្នកដំណើរធ្លាក់យន្តហោះ ៦ នាក់បន្ថែមទៀត ខណៈ  សាកសពទាំង ៦ នាក់នេះ រកឃើញនៅជាប់នឹងតួកៅអី មានការពាក់ខ្សែក្រវាត់ នៅឡើយ ។

ប្រភពដដែលបន្តចុះផ្សាយអោយដឹងថា សាកសពអ្នកដំណើរ ៦ នាក់នេះ ត្រូវបាន ក្រុម ការងាររកឃើញ នៅផ្តុំបរិវេណជិតនឹងតួយន្តហោះ AirAsia ដែលបានធ្លាក់នៅក្នុងសមុទ្រ  Java  កាល  ពី ចុងខែមុន ខែធ្នូ កន្លងទៅ ពោល យន្តហោះជើងហោះហើរ QZ8501 របស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើផ្ទុកអ្នកដំណើរ សរុប ១៦២ នាក់ បានធ្លាក់ កាលពីអំឡុងថ្ងៃទី ២៨ ធ្នូ ក្រោយពី  ជួប ហេតុការណ៍ អាក្រក់ គ្រោះធម្មជាតិ ខ្យល់ព្យុះ អំឡុងពេលដែលមានការហោះហើរ ដឹកអ្នក   ដំណើរ  របស់ ខ្លួន ពីទីក្រុង Surabaya  ប្រទេស ឥណ្ឌូនេស៊ី ឆ្ពោះទៅកាន់ប្រទេស សឹង្ហបុរី ។ សរុបរួម មកទល់បច្ចុប្បន្នភាព សាកសពអ្នកដំណើរ៥៩នាក់ ហើយត្រូវបានក្រុមការងារពាក់ព័ន្ធ​ រកឃើញជាបន្តបន្ទាប់ ។

S B Supriyadi ភ្នាក់ងារសម្របសម្រួលការជួយសង្គ្រោះ ផ្តល់  ជា កិច្ច សម្ភាសន៍ ដល់សារព័ត៌មាន AFP អោយដឹងថា ៖ ជាការពិត ពួកយើងបានរកឃើញសាកសព ៦ នាក់បន្ថែមទៀត ក្នុងនោះ ស្រ្តី ៤ នាក់និង បុរស ២ នាក់ ពួកគេទាំងអស់គ្នា គឺជាយុវវ័យ ។ ប្រភពដដែលបន្ថែមថា ទន្ទឹមនឹងការរកឃើញសាកសព មនុស្ស ៦ នាក់ នៅជាប់នឹងកៅអីអង្គុយនៅឡើយនោះ ពួកគេក៏បានប្រទះឃើញ បំណែកយន្តហោះមួយ ចំនួនផ្សេងទៀត មានរយៈចម្ងាយមិនឆ្ងាយប៉ុន្មាននោះទេ ពីតួយន្តហោះធ្លាក់ ។ ស្នាក់ការកណ្តាលនៃការ​ ស្រាវជ្រាវ បន្ថែមថា សាកសពទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ដីគោក នៅកោះ Borneo island ដើម្បីធ្វើ កោសល្យវិច័យអោយបានច្បាស់លាស់ មុននឹងឈានទៅដល់ ការកំណត់អត្តសញ្ញាណ ។

បើទោះជាតួយន្តហោះ ត្រូវបានរកឃើញ និងកំណត់បានទីតាំងធ្លាក់យ៉ាងណាក៏ដោយចុះ តែក្រុមការងារ​នៅតែមិនទាន់អាចមុជទឹកដល់តួយន្តហោះធ្លាក់ នៅក្រោមបាតសមុទ្រនៅឡើយដោយសារតែស្ថានភាព លក្ខខ័ណ្ឌ ក្រោមទឹក មិនអំណោយផល ។

គួររំឮកថា ប្រអប់ខ្មៅពីរ យន្តហោះធ្លាក់ (the cockpit voice recorder and flight data recorder) ត្រូវបាន ក្រុម ស្រាវជ្រាវ រកឃើញជាបន្តបន្ទាប់ កាលពីអំឡុងសប្តាហ៍ កន្លងទៅ   ខណៈបច្ចុប្បន្នភាព កំពុងធ្វើការ វិភាគនៅឡើយ ។ របាយការណ៍ បញ្ជាក់ថា វិនាទី មុននឹងយន្តហោះខាងលើ បាត់ការទាក់ទង ពីប្រព័ន្ធ រ៉ា ដាពីលុតជាអ្នកបើកយន្តហោះ AirAsia ស្នើអោយមានការហោះឡើង  ខ្ពស់ បន្តិច ដើម្បីងាកចេញពីស្ថាន ភាពខ្យល់ព្យុះ ក៏ប៉ុន្តែសំណើ ពុំត្រូវបានអនុញ្ញាត ព្រោះតែចរាចរណ៍ អាកាស នាវិនាទីនោះ មានភាពមមា ញឹក ៕

អាន ៖  ល្ងាចថ្ងៃសុក្រ ម្សិលមិញ រកឃើញសាកសព អ្នកដំណើរ កើនដល់ ៣០ នាក់ ក្រោយធ្លាក់យន្តហោះ AirAsia

- អាន ៖ រកឃើញ សពអ្នកដំណើរ ធ្លាក់យន្តហោះ ១៦ នាក់ទៀត ខណៈ សាកសព ១០ នាក់ កំពុងបញ្ជូន មកកាន់ដីគោក មានប្រជុំរូបភាព

- អាន ៖ ១ មករា ប្រារព្ធ កម្មវិធីបុណ្យសព លើកដំបូង ជូនជនរងគ្រោះ ធ្លាក់យន្តហោះ AirAsia

- អាន ៖ សាកសព មនុស្ស ៣ នាក់ ក្នុងនោះ អ្នកបម្រើការ លើយន្តហោះម្នាក់ រកឃើញ នៅកន្លែងធ្លាក់យន្តហោះ AirAsia


ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501