វត្ថុមួយដែលដូចទៅនឹងស្លាបព្រា ក្នុងរូបថតស្ដីអំពីទិដ្ឋភាពដីនៅលើភពព្រះអង្គាររបស់អង្គការ
ណាសា បណ្ដាលឱ្យមនុស្សជាច្រើន ជឿថា វាជាសញ្ញានៃជីវិតនៅលើភពក្រហមនេះ។
អ្នកប្រើប្រាស់ Youtube ម្នាក់ បានប្រទះឃើញវត្ថុមួយដែលដូចទៅនឹងស្លាបព្រាបាយ ក្នុងរូបថត
មួយស្ដីអំពីដីលើភពព្រះអង្គារ ដែលថតដោយយាន Curiosity Rover របស់ណាសា នេះបើតាម
ទំព័រ Express ចុះផ្សាយកាលពីថ្ងៃទី២១កន្លងទៅ។
Scott C Waring អ្នកជំនាញខាងស្វែងរកមនុស្សភពផ្កាយ អធិប្បាយថា ៖ “នេះគឺជាស្លាបព្រា ទីពីរដែលត្រូវបានរកឃើញនៅលើភពក្រហម ដែលដូចទៅនឹងស្លាបព្រាលើកដំបូង។ ក្រោយ
ពីពិនិត្យមើលស៊ីជម្រៅ ខ្ញុំរកឃើញឧបករណ៍ផ្ទះបាយមួយទៀត មានរូបរាងដូចស្លាបព្រា ប៉ុន្តែ
កន្ទុយរបស់វាមានរាងបីជ្រុង នៅផ្នែកខាងលើ ជ្រុងខាងឆ្វេងនៃរូបថត។ វាអាចត្រូវបានប្រើដើម្បី
កូរ ឬធ្វើជាកាំបិត បើសិនកាន់បញ្ច្រាស”។
ក្រៅពីនេះ Waring ឱ្យដឹងថា ទំហំនៃស្លាបព្រាខាងលើ បង្ហាញថា ម្ចាស់របស់វាក៏មានមាឌធំ
ប្រហាក់ប្រហែលនឹងមនុស្សនៅលើផែនដី។
កន្លងមក Waring និងមនុស្សជាច្រើនបានប្រកាសថា បានរកឃើញវត្ថុជាច្រើនដែលមានរូបរាង
ដូច ស្បែកជើង កាំភ្លើង ហ្វូស៊ីល និងសត្វ នៅក្នុងរូបថតរបស់ណាសា ដែលថតទិដ្ឋភាពនៅ
លើភពព្រះអង្គារ។ ពួកគេយល់ថា ទាំងនេះគឺជាសញ្ញាដែលបង្ហាញអំពីវត្តមាននៃមនុស្សភព
ផ្កាយ នៅលើភពក្រហមនេះ។
យ៉ាងណាក៏ដោយ ខាងណាសា និងអ្នកវិទ្យាសាស្ដ្រ ធ្លាប់បានបកស្រាយថា វត្ថុ ឬសត្វដែលពួក
គេរកឃើញក្នុងរូបថត គឺគ្រាន់តែជាបាតុភូតផ្លូវចិត្ត pareidolia ពោលគឺខួរក្បាលបោកប្រាស់ចក្ខុ
វិញ្ញាណ ធ្វើឱ្យយើងមើលឃើញអ្វីមួយថាជាមនុស្ស ឬឧបករណ៍ប្រើប្រាស់។
ណាសាយល់ថា រូបភាពដែលដូចស្លាបព្រាខាងលើ អាចគ្រាន់តែជាដីខ្សាច់នៅលើភពអង្គារ។
អង្គការនេះ បានអះអាងថា យាន Curiosity Rover មិនទាន់រកឃើញអ្វីមួយដែលជាភ័ស្ដុតាងស្ដី អំពីវត្តមាននៃជីវិតនៅលើភពព្រះអង្គារនៅឡើយ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Express