លោក Donald Trump ធ្លាប់បានប្រើប្រាស់ Galaxy S3 របស់ Samsung ហើយមកដល់បច្ចុប្បន្ន
លោកក៏នៅតែស្មោះត្រង់នឹងស្មាតហ្វូន Android។
លោក Trump ត្រូវបានគេជឿថា ធ្លាប់ប្រើស្មាតហ្វូន Samsung Galaxy S3
មិនដូចទៅនឹងលោក Barack Obama នោះទេ ប្រធានាធិបតីថ្មីរបស់អាមេរិក គឺលោក Donald
Trump មិនសូវយល់ដឹងប៉ុន្មានអំពីបច្ចេកវិទ្យា និងមិនបង្ហាញឱ្យឃើញថាចូលចិត្តឧបករណ៍បច្ចេក
វិទ្យា។ ប៉ុន្តែ ប្រភពមួយចំនួនបានអះអាងថា លោក Donald Trump ធ្លាប់បានប្រើប្រាស់ស្មាតហ្វូន
Samsung Galaxy S3 ហើយបច្ចុប្បន្ន លោកក៏នៅតែប្រើផលិតផលមកពីក្រុមហ៊ុន Samsung ។
នៅលើទំព័រ Twitter គណនីរបស់លោក Donald Trump តែងបង្ហោះព័ត៌មានពីស្មាតហ្វូន Android
និង iPhone ។ ប៉ុន្តែ ទំព័រ TheVerge ឱ្យដឹងថា បើសិនជាការបង្ហោះណាមួយរបស់គណនី Donald
Trump ដែលបង្ហោះចេញពីឧបករណ៍ Android នោះមានន័យថា លោក Donald Trump ជាអ្នក
បង្ហោះដោយផ្ទាល់ ប៉ុន្តែ បើសិនបង្ហោះចេញពីកុំព្យូទ័រ ឬ iPhone នោះវាមានន័យថា ជំនួយការ
របស់លោកជាអ្នកបង្ហោះ។
Twitt ណាដែលបង្ហោះចេញពីឧបករណ៍ Android ទើបជាព័ត៌មានដែលបង្ហោះដោយលោក Trump
ហើយថ្មីៗនេះ សាស្ដ្រាចារ្យ Wally Trimble មកពីផ្នែកសារព័ត៌មាន និងទូរគមនាគមនៃសកលវិទ្យា
ល័យ Lehigh ឱ្យដឹងថា លោក Donald Trump កំពុងតែប្រើប្រាស់ Galaxy S7 របស់ Samsung
ប៉ុន្តែ ព័ត៌មាននេះមិនទាន់ត្រូវបានទទួលស្គាល់នៅឡើយ។
កាលពីដើមខែកុម្ភៈឆ្នាំនេះ លោក Donald Trump ធ្លាប់បានឱ្យដឹងថា លោកប្រើប្រាស់ទាំង iPhone
និង Samsung។ កាលណោះ Apple កំពុងតែដោះស្រាយបញ្ហាទាក់ទឹននឹងស្មាតហ្វូនរបស់ភេរវករ
ដែលក្រុមហ៊ុននេះបានប្រកាសថានឹងមិនជួយបើកសោឧបករណ៍នេះ។ ពេលនោះ លោក Trump
ឱ្យដឹងថា នឹងមិនប្រើប្រាស់ iPhone ទៀតទេ បើសិន Apple មិនសហការណ៍ជាមួយ FBI ហើយ
ថានឹងប្រើប្រាស់តែស្មាតហ្វូនរបស់ Samsung ប៉ុណ្ណោះ។
កាលពីពេលឃោសនាបោះឆ្នោត លោក Trump ធ្លាប់បានអំពាវនាវឱ្យឈប់ប្រើប្រាស់
ផលិតផលរបស់ Apple
ប៉ុន្តែ មនុស្សមួយចំនួនយល់ថា បើសិន iPhone ត្រូវបានលោក Trump ប្រើប្រាស់ នោះវាគ្រាន់តែជា
ទូរស័ព្ទបន្ទាប់បន្សំ ហើយវាមិនមែនជាទូរស័ព្ទដែលលោកប្រើរាល់ថ្ងៃ។ កាលពីពេលឃោសនាបោះ
ឆ្នោត លោក Trump ធ្លាប់បាននិយាយថានឹងបញ្ចេញវិធានការ បង្ខំឱ្យក្រុមហ៊ុន Apple ត្រូវផលិត
ស្មាតហ្វូនរបស់ខ្លួន នៅលើតែទឹកដីអាមេរិក៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Genk