ក្រុមការងាររបស់ Apple បានជួបប្រជុំជាមួយនឹងក្រុមមន្ត្រីរដ្ឋាភិបាលនៃរដ្ឋ California ភិភាក្សា
អំពីការនាំយករថយន្តស្វ័យប្រវត្ត របស់ Apple មកដំណើរការសាកល្បងជាក់ស្ដែង។
The Guardians បានឱ្យដឹងថា Apple ក្រុមការងាររបស់ Apple បានជួបប្រជុំជាមួយនឹងក្រុម
មន្ត្រីរដ្ឋាភិបាលនៃរដ្ឋ California ភិភាក្សាអំពីការនាំយករថយន្តស្វ័យប្រវត្ត របស់ Apple មក
ដំណើរការសាកល្បងជាក់ស្ដែង។
ក្នុងកិច្ចប្រជុំនេះ តំណាងផ្នែកច្បាប់របស់ Apple បានជួបពិភាក្សាជាមួយតំណាងស្ថាប័នផ្នែក
គ្រប់គ្រងយានយន្តរបស់រដ្ឋ California ដើម្បីស្នើសុំសាកល្បងរថយន្តស្វ័យប្រវត្ត នៅតាមដង
ផ្លូវ។
ការអនុញ្ញាតឱ្យបណ្ដារថយន្តស្វ័យប្រវត្ត រត់នៅតាមដងផ្លូវក្នុងក្រុង គឺមិនមែនជាបញ្ហាធម្មតា
នោះទេ ព្រោះវាទាក់ទិននឹងសុវត្ថិភាពរបស់ប្រជាជនដែលធ្វើដំណើរតាមដងផ្លូវ។ ដើម្បីទទួល
បានការអនុញ្ញាត ក្រុមហ៊ុន Apple ត្រូវតែបង្ហើបទាំងស្រុងនូវឯកសារដែលទាក់ទិននឹងគម្រោង
នេះ ទៅឱ្យអាជ្ញាធរបានដឹង ដើម្បីអាចវាយតម្លៃលើសមត្ថភាពរបស់រថយន្ត។
តំណាងអាជ្ញាធរ មិនបានប្រាប់ឱ្យដឹងអំពីខ្លឹមសារនៃកិច្ចប្រជុំខាងលើ ប៉ុន្តែ បានទទួលស្គាល់
ថា Apple ចង់ពិនិត្យឡើងវិញអំពីច្បាប់ដែលទាក់ទិននឹងរថយន្តបើកបរដោយស្វ័យប្រវត្ត។
ដូច្នេះ ពាក្យចចាមអារ៉ាមស្ដីពីរថយន្តស្វ័យប្រវត្តរបស់ Apple កាន់តែមានមូលដ្ឋានហើយវានឹង
ក្លាយជាការពិត។
សកម្មភាពរបស់ Apple ថ្មីៗនេះ ដូចជា ការស្វែងរកទីតាំងសាកល្បងរថយន្ត ការជ្រើសរើស
CEO Fiat Chrysler សម្រាប់គម្រោងថ្មី និងការសហការជាមួយក្រុមហ៊ុនរថយន្ត BMW គឺកាន់
តែឱ្យគេដឹងថា គម្រោងរថយន្តស្វ័យប្រវត្ត របស់ Apple គឺមានពិតហើយរថយន្តទាំងនោះនឹងត្រូវបានគេយកមកសាកល្បងតាមដងផ្លូវនាពេលខាងមុខ។
ដូចទៅនឹងបណ្ដាផលិតផលមុននេះ ដូចជាស្មាតហ្វូន ឬនាឡិកាឆ្លាតវៃជាដើម បើទោះ មិន
មែនជាអ្នកបង្កើតឡើងមុនគេ ប៉ុន្តែ Apple គឺជាអ្នកបង្កើតផលិតផលល្អបំផុត។ ដូច្នេះ គម្រោង
រថយន្តស្វ័យប្រវត្តរបស់ក្រុមហ៊ុននេះ ប្រាកដជាទាក់ទាញការយកចិត្តទុកដាក់ពីមនុស្សទូទាំង
ពិភពលោក ហើយគំរាមដល់ Google និងបណ្ដាក្រុមហ៊ុនរថយន្តផ្សេងៗ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ the gardian