CamNews

ផលិតផលថ្មី 

សម្បក case iPhone តម្លៃ ១០០០ដុល្លារ ៖ ថ្លៃជាងទូរស័ព្ទ iPhone ទៅទៀត

ក្រុមហ៊ុនផលិតស្មាតហ្វូនប្រណិត Gresso ថ្មីៗនេះ ទើបតែបញ្ចេញលក់ម៉ូដែលសម្បក case
ការពារ iPhone ដ៏អស្ចារ្យមួយប្រភេទមានតម្លៃថ្លៃជាង ស្មាតហ្វូន iPhone ទៅទៀត។

សម្បក case ការពារស្មាតហ្វូន ដែលផលិតដោយ Gresso មានឈ្មោះថា Gresso Regal Case
នេះ មានតម្លៃឡើងដល់ ១០០០ដុល្លារអាមេរិក។ សម្បក case នេះ ត្រូវបានធ្វើឡើងអំពីមាស
18K និង Titan កម្រិត 5 និងមានរូបរាងខាងក្រៅប្រកបដោយ​ភាពទាក់ទាញបំផុត។ ឧបករណ៍
នេះ ប្រើប្រាស់ប្រព័ន្ធចាក់សោដោយឡែក ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Gresso
ផ្ទាល់។

Gresso Regal បំពាក់ដោយប្រព័ន្ធម៉ាញេទិចឆ្លាតវៃ​ ជួយឱ្យមានភាពងាយស្រួលក្នុងការប្រើ
ប្រាស់។ ក្រុមហ៊ុន Gresso ឱ្យដឹងថា Gresso Regalត្រូវបានបង្កើតឡើងដោយវត្ថុធាតុ Titan
និងប្រើវិធីស្រោប PVD ដើម្បីធានានូវភាពរឹងមាំ និងពណ៌​រលើបរលោង និងជាក់ស្ដែង។
ដំណាក់កាលនេះ ត្រូវបានគេធ្វើឱ្យរលោងដោយដៃ ចំនួន ៣ដង និងចម្ងាយពេល ៨ម៉ោង។

បច្ចុប្បន្ន Gressso Regal ត្រូវបានលក់ចេញតាមរយៈ​ Gressso អនឡាញ ប៉ុន្តែ ផលិតផលនេះ
មានចំនួនសរុបត្រឹមតែ 999 ឈុតប៉ុណ្ណោះ។ ពិសេស​ នៅលើផលិតផលនេះ មានឆ្លាក់លេខ
តាមលំដាប់លំដោយ ពី 1 ដល់ 999 ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena


Tags: iPhone​ Gresso Regal សម្បកទូរស័ព្ទ