CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទាញយកចម្រៀង MP3 ពី Youtube ដោយវិធីងាយស្រួលបំផុត

សម្រាប់មនុស្សជាច្រើន ការទាញយក mp3 ពីបណ្ដាវីដេអូនៅលើ Youtube គឺពិតជាលំបាក។
តាមធម្មតា អ្នកលេងអ៊ីនធឺរណែតជាច្រើន ត្រូវទាញយកវីដេអូមកកាន់កុំព្យូទ័រ ក្រោយមកប្រើ
សបវ៉ែរភាគីទីបីដើម្បីធ្វើការខឹនវ៉ឺត។ វិធីខាងលើនេះ ពិតជាត្រូវចំណាយកម្លាំង និងពេលវេលា
យូរ ដូច្នេះ ខ្ញុំសូមណែនាំលោកអ្នកនូវវិធីងាយស្រួលជាងនេះ។


ខាងក្រោមនេះគឺជាបណ្ដាគេហទំព័រដែលអនុញ្ញាតឱ្យអ្នក អាចទាញយក file MP3 ពី Youtube 
ដោយងាយស្រួល ៖

១.ConvertMeMp3.com

ConvertMeMp3.com នឹងជួយអ្នកក្នុងការទាញយក file mp3 ពីវីដេអូ YouTube។ អ្នកគ្រាន់តែ
ផាស URL វីដេអូ YouTube រួចជ្រើសរើសគុណភាពសម្លេង ក្រោយមក ចុចលើ Create MP3
ដើម្បីចាប់ផ្ដើមបង្កើត MP3។ ចុងក្រោយ file Mp3 នឹងត្រូវបានទាញយកសម្រាប់អ្នក។


២.MP3Fiber

MP3Fiber គឺជាកន្លែងដែលអនុញ្ញាតឱ្យអ្នកប្ដូរវីដេអូទាំងអស់នៅលើ YouTube ទៅជា MP3
ហើយវាក៏អនុញ្ញាតឱ្យអ្នកជ្រើសរើសគុណភាពសម្លេងដែលអ្នកចង់បាន។ គ្រាន់តែផាស URL
វីដេអូ YouTube ទៅក្នុងប្រអប់ បន្ទាប់មកជ្រើសរើសប្រភេទសម្លេង និងវីដេអូដែលអ្នកចង់បាន។
ចុងក្រោយ ចុចលើ Covert គឺជាការស្រេច។

ប្រែសម្រួល ៖ តារា
ប្រភព ៖ TGDD


Tags: MP3 Youtube download ទាញយកចម្រៀងពី Youtube