CamNews

ព័ត៌មានបច្ចេកវិទ្យា 

បច្ចេកវិទ្យា​នេះ នឹង​ជួយ​ឱ្យ​អ្នក មានវត្តមាន​នៅ​ពីរកន្លែង​ក្នុងពេលតែមួយ

Holoportation គឺជាការរួមផ្សំរវាងការផ្លាស់ទីភ្លាមៗ និង hologram។ បច្ចេកវិទ្យានេះ អនុញ្ញាតឱ្យ
លោកអ្នក មានមុខនៅក្នុងទីតាំងពីរកន្លែងក្នុងពេលតែមួយ! ឬប្រហាក់ប្រហែលនេះ។

បច្ចេកវិទ្យាដែលរួមផ្សំរវាង hologram និងការផ្លាស់ទីភ្លាមៗ (teleportation) ដែលមានឈ្មោះថា
Holoportation នេះ នឹងជួយឱ្យអ្នកអាចផ្លាស់ទីរវាងទីតាំងចំនួនពីរក្នុងពេលតែមួយ។ រូបភាព
hologram របស់អ្នកនឹងអាចជួបមុខ និយាយគ្នាជាមួយមនុស្សដែលនៅចំពោះមុខ គ្រាន់តែថា អ្នក
មិនអាចចាប់ដៃ ឱប ឬទះដៃគេបាន។

នៅក្នុងវីដេអូខាងក្រោមរបស់ Microsoft Research អតីតអ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវ Shahram
Izadi បានសំដែងអំពីវិធីដំណើរការរបស់ holoportation។ បច្ចេកវិទ្យាចាប់យករូបភាព 3D គឺជា
បច្ចេកវិទ្យាស្នូល ហើយដើម្បីធ្វើបានបែបនេះ គេត្រូវប្រើកាមេរ៉ា 3D ដែលមានសមត្ថភាពអាចចាប់
យករូបភាពច្រើនចំនុចផ្សេងៗគ្នា។ ទិន្នន័យទាំងអស់នឹងត្រូវបានភ្ជាប់ជាមួយគ្នាដើម្បីបង្កើតបាន
ជារូបភាពស្រមោលបណ្ដោះអាសន្នរបស់មនុស្សពិតប្រាកដ។

បណ្ដាកាមេរ៉ាខាងលើសុទ្ធតែត្រូវបានបំពាក់ដោយប្រព័ន្ធដែលអាចមើលឃើញការផ្លាស់ទីរបស់រូប
ភាព ហើយវានឹងបង្កើតបានជារូបភាព ការផ្លាស់ទីរបស់រូបភាព ហើយវានឹងបង្កើតបានជារូបភាព
3D ក្នុងពេលតែមួយនៅក្នុងពិភពពិតនៃអ្វីដែលវាកំពុងថត។

អ្នកប្រើប្រាស់នឹងត្រូវពាក់វ៉ែនតា hololens ដើម្បីអាចប្រឈមមុខជាមួយនឹងស្រមោលរបស់មនុស្ស
ដែលនៅឆ្ងាយ។

បច្ចេកវិទ្យានេះអាចប្រើបាននៅគ្រប់កន្លែង ហើយដូច្នេះ អ្នកប្រើប្រាស់អាចជជែកគ្នាលេងជាមួយ
នឹងស្រមោលរបស់អ្នកដទៃ ដូចទៅនឹងការជជែកជាមួយមនុស្សពិត។

ជម្រើសមួយផ្សេងទៀតរបស់ប្រព័ន្ធនេះនោះគឺ សមត្ថភាពថតវីដេអូ និងបញ្ចាំងឡើងវិញ។ អ្នក
អាចបញ្ចាំងឡើងវិញនូវបណ្ដា hologram ដែលបានថត ដូចទៅនឹងការបញ្ចាំងភាពយន្ត។

នោះគឺជាគោលដៅដំបូងនៅពេលលោក Izadi បង្កើតបានប្រព័ន្ធ។ មិនយូរប៉ុន្មានទៀតនោះទេ គេ
នឹងអាច “holoport” គ្រប់ទីកន្លែង គ្រប់ពេលវេលា និងទៅកាន់មនុស្សរាល់គ្នា។

នេះអាចជាអនាគតរបស់វិស័យបច្ចេកវិទ្យាទំនាក់ទំនង។

ប្រែសម្រួល ៖ តារា
ប្រភព ៖ dailymail


Tags: បច្ចេកវិទ្យា Holoportation