អ្នកដែលធ្វើការច្រើន ខួរក្បាលនឿយហត់ គួរយកចិត្តទុកដាក់ លើអាហារបំប៉នខូរក្បាល ដូចខាងក្រោម៖
១. គ្រុំសមុទ្រៈ សម្បូរដោយសារជាតិស៊ីលីនៀមម៉ាញ៉េស្យូម ប្រូតេអ៊ីន និងសារធាតុរ៉ែផ្សេងៗ ដែលចាំបាច់ចំពោះសុខភាពខួរក្បាល បើទទួលទានជាញឹកញាប់ និងបានទាំងការចងចាំល្អ និងអារម្មណ៍ស្រស់ថ្លា។
២. ផ្លែទទឹមៈ ភាពតានតឹងជាដើមហេតុ ដែលបង្កើតរ៉ាដឌីកាល់សេរី។ ប៉ុន្តែសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ពីផ្លែទទឹម និងចូលទៅកម្ចាត់ សារធាតុអស់ទាំងនេះចេញ ធ្វើឲ្យខួរក្បាលស្រស់ថ្លា។
៣. ម្ស៉ៅការីៈ មានការស្រាវជ្រាវរកឃើញថា គ្រឿងទេសនេះមានសារធាតុអាហារបំប៉ន ដំណើរការរបស់ខួរក្បាល ព្រោះសំបូរទៅដោយសារធាតុ ប្រឆាំងរ៉ាដីកាល់សេរី ធ្វើឲ្យខួរក្បាលរឹងមាំ ការពារជំងឺភ្លេចភ្លាំង។
៤. ត្រីសាល់មុនៈ មានអាស៊ីដខ្លាញ់អូមេហ្គា ៣ ដែលចាំបាច់ចំពោះខួរក្បាល បើបានបរិភោគត្រីសាល់ម៉ុន ជាប្រចាំ ធ្វើឲ្យខួរក្បាលស្រស់ថ្លា ការចងចាំល្អ ខួរក្បាលខូចខាត ការចងចាំយឺតជាងមនុស្សក្នុងវ័យដូចគ្នា ព្រមទាំងមានអារម្មណ៍ល្អ កាត់បន្ថយឪកាសកើតជំងឺសោកសៅ។
៥. កាហ្វេៈ គ្រាប់កាហ្វេជាទីប្រជុំរបស់អាស៊ីដអាមីណូ វីតាមីន សារធាតុរ៉ែ និងមានសារធាតុ ប្រឆាំងរ៉ាឌីកាលល់សេរីយ៉ាងច្រើន។ បើជាកាហ្វេទើបកិនថ្មីៗ គឺមានប្រយោជន៍បំផុត ចំពោះខួរក្បាល ការពារជំងឺភ្លេចភ្លាំង និងជួយឲ្យស្រស់ស្រាយទៀតផង។
៦. សណ្តែកៈ សំបូរទៅដោយប្រូតេអ៊ីន កាកសសៃអាហារ វីតាមីន E និងជាតិខ្លាញ់ប្រភេទល្អ មានការបូអ៊ីដ្រាដសាំញុំា ធ្វើឲ្យខួរក្បាលស្រស់ថ្លា។ រីឯប្រូតេអ៊ីន និងជាតិខ្លាញ់ជួយឲ្យថាមពល នៅមានកម្រិតស្ថិតថេរ ពេញ ២ថ្ងៃ។
៧. ត្រីធូណាៈ ក្រៅពីជាប្រភពអូមេហ្គា៣ ត្រីធូណានៅមានវីតាមីន B6 ខ្ពស់ជាងអាហារប្រភេទផ្សេងៗ ជាសារធាតុអាហារ ដែលជួយបំប៉នខួរក្បាលផ្នែកកណ្តាល ជួយរក្សាប្រព័ន្ធចងចាំ សតិបញ្ញា រក្សាអារម្មណ៍ឲ្យនៅស្ថិតស្ថេរ និងធ្វើឲ្យខួរក្បាលបញ្ចេញសារធាតុ Dopamine។
៨. ប្រេងអូលីវៈ ជាខ្លាញ់ប្រភេទល្អ ដែលមានប្រយោជន៍ចំពោះរាងកាយ ថែមទាំងជួយប្រឆាំងរ៉ាឌីកាល់ បំប៉នខួរក្បាល ជួយឲ្យការចងចាំល្អ និងប្រឆាំងស្នាមជ្រីវជ្រួញ ធ្វើឲ្យស្បែកតឹងណែន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង