CamNews

យល់ដឹង 

មូលហេតុដែលធ្វើអោយមនុស្សមានអាយុ ១១០ឆ្នាំឡើង

ជប៉ុន៖​ ថ្មីៗនេះតាមការស្រាវជ្រាវ របស់អ្នកវិភាគផ្នែកឆ្អឹងនិងតំនពួជ នៃសាកលវិទ្យាល័យ
តូក្យូ (​Tokyo) របស់ប្រទេសជប៉ុនបានអោយដឹងថា មនុស្សយើងភាគច្រើនពិតជាអាចមាន
អាយុវែងដល់ ១១០ ឆ្នាំឬលើសនេះក៏មាន។ តើហេតុអ្វីបានជាមនុស្សមួយចំនួននេះអាចមាន
អាយុវែងម្លេះ?



ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយលោក Keio ជាសាស្រ្តាចារ្យ​ជាន់ខ្ពស់នៃសាកលវិទ្យាល័យ
ជប៉ុនបានអោយដឹងថា​ មនុស្សដែលមានអាយុ ១១០ឆ្នាំឬក៏ចាស់ជាងនេះ ភាគច្រើនជាអ្នកដែល
មិនមាននូវលក្ខណះនៃជម្ងឺមួយចំនួនដូចជា ជម្ងឺទឹកនោមផ្អែម ងាប់សសៃរ និងជាពិសេស​គឺជម្ងឺ
មហារីក។ នេះបើតាមការ​​វិភាគ លក្ខខ័ណ្ឌតំនពូជ (Genes) របស់ពួកគេ។

លោក Keio​ បាននិយាយថា មនុស្សដែលមានអាយុលើសពី ១១០ឆ្នាំមានការកើតឡើងយ៉ាងច្រើន
នៅឆ្នាំ ២០១១។ ទទឹមនឹងនេះក្រសួងការងារ និងសុខាភិបាលជាតិ ក៏បានធ្វើការវាស់ស្ទង់ផងដែរ
ថា មានមនុស្សចំនួន ៤៧,៧៥៦ នាក់ដែលមានអាយុ ១០០ឆ្នាំឡើងនាឆ្នាំ ២០១១។ ប៉ុន្ដែការធ្វើជំ
រឿនរបស់ជាតិទាំងមូលបានអោយដឹងថា មនុស្សមានអាយុ​លើលពី​ ១០០ឆ្នំាឡើង កាលពីឆ្នំា២០១០
មានតែ ៧៨នាក់ប៉ុណ្ណោះ។



តាមការវិភាគរបស់ក្រុមគ្រូពេទ្យបានអោយដឹងដែរថា មនុស្សអាចនឹងរស់វែងជាងអាយុរបស់គេ
សព្វថ្ងៃ ពី២០​ ទៅ៣០ភាគរយទៀត។ តែនេះគឺដោយកត្តា តំនពូជរបស់ពួកគេផ្ទាល់ របបអាហារ
ការងារ និងការធ្វើលំហាត់ប្រាណ៕

 

ដោយ៖ សារិន
ប្រពភ៖ asiaone


Tags: lifestye health Japanes