CamNews

ទូរស័ព្ទ 

រូបរាងពិតរបស់ Apple iPhone 6 នឹងមិនដូច ព័ត៌មានបែកធ្លាយ ក្នុងរយៈពេលកន្លង

តាមមើលទៅ ឧបករណ៍ថ្មីទើបតែលេចមុខ ដែលត្រូវបានគេយល់ថា ជា iPhone 6 វាគ្រាន់តែ
ជាម៉ូដែលស្មាតហ្វូន Android ដែលប្រើប្រាស់អ៊ីនធឺរហ្វេស ស្រដៀងនឹង iOS 7 របស់ Apple តែ
ប៉ុណ្ណោះ។

រូបភាពស្មាតហ្វូនជាច្រើនដែលត្រូវគេអះអាងថា ជា iPhone 6 បានបង្ហាញខ្លួនជាបន្តបន្ទាប់ នៅ
អំឡុងពេល iPhone 6 របស់ Apple ជិតនឹងត្រូវបានគេឧទ្ទេសនាមជាផ្លូវការ។ បណ្ដារូបភាពទាំង
នេះ ឱ្យគេដឹងថា iPhone 6 នឹងត្រូវបានផលិតឡើង ដោយមានអេក្រង់ធំជាងមុន ស្ដើងជាងមុន
ហើយជ្រុងរបស់វា ក៏កោងជាងមុន។ ក៏ប៉ុន្ដែ បណ្ដារូបភាព និងព័ត៌មានភាគច្រើនដែលត្រូវបាន
គេចុះផ្សាយ ទាក់ទិននឹង iPhone 6 អាចជារូបភាពក្លែងក្លាយ ឬស្មាតហ្វូនក្លែងក្លាយ ពោគឺ វាមិន
មែនជារូបភាពបែកធ្លាយចេញពីក្រុមហ៊ុន Apple ។

មកដល់ពេលនេះ គេមិនទាន់អាចដឹងបានប្រាកដថា រូបភាពណា គឺជារូបភាពក្លែងក្លាយ ហើយ
រូបភាពណាខ្លះ គឺជារូបភាពពិត ដែលបែកធ្លាយចេញពី Apple ដូច្នេះ រាល់ទិន្នន័យដែលត្រូវបាន
គេចាត់ទុកថា ជាព័ត៌មានបែកធ្លាយ សុទ្ធសឹងស្ថិតក្នុងការសង្ស័យ ពីសំណាក់សាធារណជន។


 
រូបភាពថ្មីបំផុត ដែលគេជឿថា ជា Apple iPhone 6


 
រូបភាពនេះបង្ហាញថា iPhone ថ្មីនឹងមានអេក្រង់ធំជាងមុន ស្ដើងជាងមុន និងជ្រុងកោងជាងមុន


 
ប៉ុន្ដែ អេក្រង់របស់វា មើលទៅដូចជាធ្វើអំពីជ័រ ដូច្នេះ ធ្វើឱ្យមានការសង្ស័យថា វាជារូបភាព
ក្លែងក្លាយ


 
ថ្វីបើ កាមេរ៉ាក្រោយរបស់ស្មាតហ្វូនដែលគេយល់ថា ជា iPhone 6 នេះ លយចេញបន្តិច
ធៀបនឹងខ្នងទូរស័ព្ទ ដែលដូចទៅនឹងព័ត៌មានចចាមអារ៉ាមមុន ប៉ុន្ដែមិនមានអំពូល​ភ្លើង
flash ចំនួន ២ នោះទេ


 
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេ គឺថា រូបសញ្ញានៃកម្មវិធី ប្រើប្រាស់ font អក្សរក្រាស់
និងពណ៌ចាស់ ខុសពី font អក្សររបស់ស្មាតហ្វូន iPhone 6 ដែលមានរូបរាងស្ដើង
របស់ Apple


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ tech/instawebgram