CamNews

ទូរស័ព្ទ 

ធ្លាយរូបភាព “ក្ដៅៗ” នៃអេក្រង់ iPhone 6 កំណែ 4.7 inch ពណ៌ខ្មៅ និងស

គេហទំព័រ 9to5Mac ថ្មីៗនេះ ទើបបានចុះផ្សាយរូបភាព “ក្ដៅៗ” ជាច្រើន ស្ដីអំពីបន្ទះគម្របនៃ
អេក្រង់ របស់ iPhone 6 កំណែ 4.7 inch ។

បណ្ដារូបភាពខាងក្រោមនេះ គឺជាបន្ទះគម្របនៃអេក្រង់ របស់ iPhone 6 កំណែ 4.7 inch ពណ៌
ខ្មៅ និងពណ៌ស ដោយចំនុចសំខាន់នៃបន្ទះគម្របអេក្រង់នេះ គឺនៅត្រង់កាមេរ៉ាមុខ។ ជំនួសឱ្យ
ការដាក់នៅកណ្ដាល ដូចទៅនឹងកាមេរ៉ារបស់  iPhone 5 កាមេរ៉ា នៅលើ iPhone 6 កំណែ 4.7
inch ត្រូវបានប្ដូរមកដាក់នៅត្រង់ជ្រុងខាងឆ្វេងរបស់ឧបករណ៍សម្លេង ប្រការនេះ គឺដូចទៅនឹង
អ្វីដែល Apple បានធ្វើនៅលើ iPhone 4/4s ។

ក្រៅពីនេះ បណ្ដាចំនុចលំអិតផ្សេងៗទៀត មិនមានការខុសប្លែកគ្នាប៉ុន្មាន ធៀបទៅនឹងកំណែ
mock-up ដែលធ្លាប់ត្រូវបានចុះផ្សាយជាបន្ដបន្ទាប់ ក្នុងរយៈពេលកន្លង។ បើយោងទៅតាម
គម្រោងរបស់ Apple គេដឹងថា iPhone 6 ក៏នឹងមានកំណែ 5.5 inch ហើយម៉ូដែលទាំងពីរនេះ
នឹងបង្ហាញខ្លួនជាមួយគ្នា ក្នុងរដូវរំហើយឆ្នាំនេះ គឺអាចនឹងពាក់កណ្ដាលខែកញ្ញា ទៅតាមការ
កំណត់ជារៀងរាល់ឆ្នាំរបស់ក្រុមហ៊ុននេះ ឬក៏យឺតបំផុត គឺនៅខែតុលា។

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ tech/9to5mac


Tags: iPhone 6 screen glass mockup