CamNews

ទូរស័ព្ទ 

វីដេអូថ្មី បង្ហាញអំពី iPhone 6 មានឡូហ្គូ ផ្លែប៉ោម ពេញលក្ខណៈ

វីដេអូមួយ បង្ហាញអំពី iPhone 6 នៅលើដៃ ត្រូវបានគេបង្ហោះកាលពីដើមសប្ដាហ៍នេះ អ្វីដែល
សំខាន់ គឺវាមានឡូហ្គូ ផ្លែប៉ោម។ ដូច្នេះ យើងមាន iPhone ២ម៉ូដែល ដែលមានទំហំផ្សេងគ្នា
រួមមាន 4.7 inch និង 5.5 inch ដែលនឹងអាចបង្ហាញខ្លួនជាមួយគ្នា នៅខែកញ្ញា។

បើទោះជាព័ត៌មានស្ដីអំពី iPhone 6 ត្រូវបានគេបញ្ចេញ ឬធ្វើឱ្យបែកធ្លាយរូបភាព ក៏ប៉ុន្ដែ គុណ
ភាពរបស់បណ្ដាគំរូ mock-up ទាំងនោះ នៅខ្វះលក្ខណៈជាច្រើន។ សម្រាប់ថ្ងៃនេះ យើងនឹង
បានទស្សនាផ្នែកខាងក្រោយ នៃ ម៉ូដែលគំរូ iPhone 6 ដែលមានគុណភាពល្អជាងរូបភាពមុនៗ
ហើយសំខាន់បំផុត គឺវាមានឡូហ្គូផ្លែប៉ោម។

បច្ចុប្បន្ន នៅលើទំព័រហាង AliExpress គេឃើញមានការឃោសនាលក់កំណែ mock-up របស់
iPhone 6 ក្នុងតម្លៃ ៣០ដុល្លារអាមេរិក ខណៈកំណែដែលមានអេក្រង់ 5.5 inch មានតម្លៃចន្លោះ
ពី ១៥០ ទៅ ១៩០ដុល្លារ។

បណ្ដាកំណែ mock-up នេះ ត្រូវបានបង្កើតឡើង ដោយយោងទៅលើពុម្ភគំរូ 3D និងប្លង់គំរូរបស់
Apple ដែលត្រូវបានប្រើប្រាស់ដើម្បីឱ្យក្រុមហ៊ុនជាដៃគូ ផលិតសម្បក និងគ្រឿងបំលាស់ ទៅ
តាមម៉ាស៊ីន។

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ youtube/appleinsider


Tags: iPhone 6 Mockup AliExpress