និយាយដល់អាចម៍ផ្កាយ លោកអ្នកប្រហែលជាគិតដល់គ្រោះមហន្តរាយដែលបណ្ដាលឱ្យដាច់
ពូជដាយណូស័រ។ ប៉ុន្តែ វាជារឿងដ៏កម្រមួយ ហើយអាចម៍ផ្កាយនោះ ត្រូវតែមានអង្កត់ផ្ចិតឡើង
ដល់រាប់រយគីឡូម៉ែត្រ។
ដូច្នេះ បើសិនអាចម៍ផ្កាយមួយដែលមានអង្កត់ផ្ចិតខ្លី គឺប្រហែលពីរបីរយម៉ែត្រ ធ្លាក់ទៅក្នុងមហា
សមុទ្រ តើវានឹងមានបញ្ហាអ្វីខ្លះកើតឡើង? ករណីនេះពិតជាអាចកើតឡើង ព្រោះថា នៅក្នុងឆ្នាំ
២០២៦ អាចម៍ផ្កាយ Apophis ដែលមានអង្កត់ផ្ចិត ២៧០ម៉ែត្រ អាចនឹងធ្លាក់ចូលទៅក្នុងមហា
សមុទ្រប៉ាស៊ីហ្វិក។ អាចម៍ផ្កាយនេះ មានកម្លាំងខ្លាំងជាង ២៦.០០០ដង បើធៀបនឹងគ្រាប់បែក
បរមាណូ ដែលត្រូវគេទម្លាក់ទៅលើក្រុង Hiroshima។ ថ្ងៃនេះ យើងទាំងគ្នានឹងទៅស្វែងរកចម្លើយ
សម្រាប់បញ្ហានេះ ដោយយោងទៅលើលទ្ធផលបានមកពីការពិសោធនៅក្នុងបន្ទប់ពិសោធជាតិ
Los Alamos អាមេរិក។
ដោយសារតែ ៧០% នៃផ្ទៃរបស់ផែនដីគឺជាទឹក ដូច្នេះ ការដែលអាចម៍ផ្កាយធ្លាក់ចូលទៅក្នុង
សមុទ្រគឺជារឿងអាចនឹងកើតមាន។
បើសិនជាធ្លាក់ទៅលើដី អាចម៍ផ្កាយនេះនឹងបង្កើតបានជារណ្ដៅដ៏ធំមួយដែលអាចលេបយកទី
ក្រុងមួយបាន។ តែបើសិនអាចម៍ផ្កាយនេះ ធ្លាក់ទៅក្នុងសមុទ្រ វានឹងមានពីរឥទ្ធិពល ៖ ១.បណ្ដាល
ឱ្យទឹកនៅក្នុងតំបន់ដែលអាចម៍ផ្កាយធ្លាក់ ខ្ទាតមកជុំវិញ ទន្ទឹមខ្យល់កន្ត្រាក់កើតឡើង និងទី២គឺ
ទឹកត្រូវហួតទៅក្នុងបរិយាកាស ព្រោះតែកំដៅកើតឡើង បន្ទាប់ពីអាចម៍ផ្កាយកកិតជាមួយខ្យល់
ក្នុងស្រទាប់អូហ្សូន។ សូមស្វែងយល់ទាំងអស់គ្នា។
១.ទឹកនៅក្នុងតំបន់ដែលអាចម៍ផ្កាយធ្លាក់ ខ្ទាតមកជុំវិញ ទន្ទឹមខ្យល់កន្ត្រាក់កើតឡើង
បើទោះជាការធ្លាក់អាចម៍ផ្កាយទៅក្នុងសមុទ្រអាចបង្កជារលកយក្ស ដែលមានកំពស់រាប់រយម៉ែត្រ
ឬឡើងដល់គីឡូម៉ែត្រ ប៉ុន្តែ លុះត្រាតែករណីនេះកើតឡើងនៅក្បែរឆ្នេរសមុទ្រ ហើយលទ្ធផលនៃ
ការពិសោធក្នុងបន្ទប់ពិសោធ ឱ្យឃើញថា វាមិនមានលទ្ធភាពច្រើនក្នុងការបង្កើតជារលកយក្ស
វាយកំទេចតំបន់ឆ្នេរសមុទ្រនោះទេ។
នោះគឺព្រោះតែរលកកន្ត្រាក់ដែលកើតពីការប៉ះទង្គិចនៃអាចម៍ផ្កាយ មានលក្ខណៈខ្លី។ ប្រការនេះ
មានន័យថា បរិមាណទឹកដែលខ្ទាតចេញមកជុំវិញពីចំនុចកណ្ដាលនឹងមិនបោកបក់ទៅឆ្ងាយ។
តែបើសិនអាចម៍ផ្កាយធ្លាក់ជិតឆ្នេរ (ប្រហែលពី ១០ទៅ២០គីឡូម៉ែត្រពីឆ្នេរ) នោះលទ្ធផលអាក្រក់
នឹងកើតឡើង ៖ ទឹកជំនន់ធំ កំដៅកើនឡើងភ្លាមៗ ហើយខ្យល់មានកម្លាំងខ្លាំងស្មើនឹងព្យុះ។
២.ទឹកហួតទៅក្នុងបរិយាកាស នៅចំពោះមុខកំដៅរបស់អាចម៍ផ្កាយដែលកើតឡើងដោយសារ
ការកកិតជាមួយស្រទាប់អូហ្សូន
ការប៉ះទង្គិចរវាងអាចម៍ផ្កាយនឹងទឹកសមុទ្រ អាចនឹងធ្វើឱ្យទឹករាប់លានតោនត្រូវហួតទៅក្នុងបរិយា
កាស។ នៅក្នុងការពិសោធ ទឹកត្រូវហួត ២៥០លានតោន។
ការពិសោធនេះ គឺ “អនុវត្ត” ចំពោះតែអាចម៍ផ្កាយតូចៗប៉ុណ្ណោះ។ អាចម៍ផ្កាយខ្នាតតូច អាចបង្កជា
រលកយក្ស ប៉ុន្តែវាមានគ្រោះថ្នាក់តិចជាងអាចម៍ផ្កាយខ្នាតធំ។
ការពិសោធខាងលើនេះ ទើបត្រូវបានធ្វើបទបង្ហាញនៅក្នុងសន្និសីទ American Geophysical Union
នៅ San Francisco អាំមេរិក៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Khoahoc