CamNews

ជីវិត និងការងារ 

ជ្រុង​មួយ​នៃ​ឋានសួគ៌​គ្រឿងញៀន និង​ពេស្យាចារ នៅ Colombia

និយាយ​ដល់​ប្រទេស Colombia គេ​នឹង​មិនអាច​បំភ្លេច​ឈ្មោះ Pablo Escobar ដែលជា​ឧក្រិដ្ឋជន​ល្បីឈ្មោះ​ម្នាក់ ធ្លាប់​ធ្វើឱ្យ​ប្រទេស​នេះ ច្របូកច្របល់ ដោយសារ​អំពើ​ចារកម្ម លួច​រថយន្ដ រហូត បានក្លាយ​ជា​មេ​ជួញដូរ​ថ្នាំញៀន​ល្បីល្បាញ​បំផុត ក្នុង​ប្រវត្តិសាស្ដ្រ​មនុស្សជាតិ។

មកដល់​ប្រទេស Colombia គេ​ប្រាកដជា​ត្រូវបាន​ណែនាំ​ឱ្យ​ស្គាល់ តំបន់ Medellin ដែលជា​ឋានសួគ៌​គ្រឿងញៀន និង​អ្នករកស៊ី​ផ្លូវភេទ ដ៏​គួរឱ្យខ្លាច។ ទីនេះ​គឺជា​ជម្រើស​មួយ សម្រាប់​អ្នកញៀន​ថ្នាំ ស្រីពេស្យា និង​អនាថា​ជន ពិសេស​គឺ​ឧក្រិដ្ឋ​ជន។

ប៉ុន្ដែ បើទោះជា​មាន​ភាពស្មុគស្មាញ និង​ក្រីក្រ​យ៉ាងណាក៏ដោយ ជាង​ថតរូប Juan Arredondo នៅតែ​តស៊ូ រកឃើញ​នូវ​ក្ដីសង្ឃឹម​សម្រាប់​មនុស្ស​នៅទីនេះ និង​បាន​ផ្ដិត​យក​រូបភាព​នៃ​ការរស់នៅ​ប្រចាំថ្ងៃ របស់​ប្រជាជន ដែល​រស់នៅក្នុង​តំបន់ “ងងឹត” របស់​ទីក្រុង Medellin ។

ក្នុង​រយៈពេល ៣ឆ្នាំ ជាង​ថតរូប វ័យ ៣៥ឆ្នាំ ខាងលើ ថត​បាន​ទិដ្ឋភាព​នៃ​ការរស់នៅ ក្នុង​តំបន់ Medellin ដែលជា​ទីក្រុង​មួយ ត្រូវបាន​គេ​ចាត់​ថា មាន​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភពលោក ព្រោះ​វា​ជា​កន្លែង​រស់នៅ របស់​មេដឹកនាំ​គ្រឿងញៀន និង​ក្រុម​អ្នកលក់​ទាហាន និង​ឧក្រិដ្ឋជនសាហាវៗ រាប់មិនអស់។

ខាងក្រោម​នេះ គឺជា​ទិដ្ឋភាព​បង្ហាញ​អំពី​ការរស់នៅ របស់​មនុស្ស​ក្នុង​តំបន់​ឋានសួគ៌ “បី​សាច” Medellin របស់ Colombia ៖

សកម្ម​ភាព​ប្រចាំ​ថ្ងៃ របស់​ជន​អនាថា នៅ​តំបន់

 

ទិដ្ឋ​ភាព​នៅ​ពេល​យប់ នៃ​តំបន់​ដ៏​គ្រោះ​ថ្នាក់​បំផុត​មួយ​ ក្នុង​ពិភពលោក

 

ក្រុម​ឧក្រិដ្ឋ​ជន កំពុង​ផលិត​ថ្នាំ​

 

ស្ដ្រី​ម្នាក់​ កំពុង​ដាំ​បាយ

 

ក្រុម​អ្នក​លេង​ កំពុងលា​សមាជិក​តូច​ម្នាក់ របស់​ពួកគេ ដែល​ត្រូវ​បាន​ដាក់​ក្នុង​កូន​ក្ដារ​មឈូស​

 

ផ្លូវ​ក៏​ជា​ផ្ទះ​របស់​មនុស្ស​មួយ​ចំនួន​

 

លេច​ធ្លោ​ជាង​គេ​ ក្នុង​តំបន់ គឺ​វិហារ​សាសនា

 

 អ្នក​ញៀន​ល្បែង​

 

ទី​ជម្រក​របស់​បុរស​វ័យ​ចំណាស់​ម្នាក់ នៅ​ក្បែរ​ផ្លូវ

 

នារី​ម្នាក់​ កំពុង​ប្រើ​ថ្នាំ​ញៀន

 

ជន​ពិការ​ម្នាក់ កំពុ​ង​ងូត​ទឹក​ ក្នុង​ជម្រក​ទ្រុឌ​ទ្រោម​របស់​ខ្លួន​

 

ជីវិត​នៅ​ក្រោម​លូ​ ក្នុង​ក្រុង​

 

កុមារ​ទាំង​នេះ កំពុង​លេង​សប្បាយ​ ដោយ​មិន​ទាន់​យល់​ រស​ជាតិ​ជីវិត​

 

ជីវិត​នៅ​ពេល​ថ្ងៃ​ របស់​ជន​ក្រី​ក្រ

 

ព័ត៌មាន​ផ្សេង​ៗគួរ​ឱ្យ​ចាប់​អារម្មណ៍

ម្ចាស់​រថយន្ដ​ ត្រូវ​បង់​ប្រាក់​ដល់​អ្នក​ជិះ ប្រសិន​ចង់​ធ្វើ​ដំណើរ​ បាន​លឿន

ភរិយារាជបុត្រាឥណ្ឌា រស់នៅដោយកំសត់ ក្រីក្រ ក្នុងសំបុកកណ្ដុរ

ផ្ទះធ្វើអំពីលាមកគោ នៅភូមិក្រីក្របំផុត ក្នុងពិភពលោក

 

 

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Dailymail

 


Tags: Life drug prostitutes Colombia Medellin