CamNews

ទូរស័ព្ទ 

ទូរទស្សន៍ Samsung 4K QLED មាន​តម្លៃ ២ម៉ីន​ ដុល្លារ

ទូរទស្សន៍​នេះ​មាន​ទំហំ 88-inches ដែល​ជា​ទូរទស្សន៍​មាន​អេក្រង់​ QLED កម្រិត​ 4K ធំ​បង្អស់​របស់ Samsung នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​២ម៉ីន​ ដុល្លារ។

ទូរទស្សន៍ Samsung 4K QLED មាន​បំពាក់​ជាមួយ​នឹងអេក្រង់​ដែល​មាន​កម្រិត​ភាព​ច្បាស់(3,840 x 2,160), 10-bit HDR, WiFi Direct, Bluetooth, four HDMI inputs, Samsung's Smart Hub និង តេឡេ​បញ្ជា​មួយ។



ជា​មួយ​នឹង​រាង​ស្តើង ទូរទស្សន៍ Samsung មួយ​នេះបាន​ប្រើ​នូវ​បច្ចេកវិទ្យា ស្រទាប់​លោហៈធាតុ  "quantum dots" ដែល​ដាក់​នៅ​ខាង​មុខ​នៃ​ LED backlight panel ក្នុង​ការ​ផ្តល់​នូវ​រូបភាព​ ពណ៌ភ្លឺ ច្បាស់ ត្រជាក់​ភ្នែក។

ស្រប​ពេល​ដែល​ក្រុមហ៊ុន​ផ្សេងៗទៀត​បាន​ប្រើ​ប្រាស់​នូវទូរទស្សន៍ប្រភេទ OLED Samsung បាន​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មី​គឺ QLED ដែល​វា​មាន​ភាព​ភ្លឺ​ជាង ជា​មួយ​នឹង​ពណ៌ DCI-P3 HDR ១០០​ភាគរយ ដែល​ អេក្រង់​ប្រភេទ OLED មិន​អាច​ប្រៀប​ដល់​ QLED ៕




ប្រែសម្រួល ៖ High

ប្រភព ៖ engadget


Tags: Samsung