CamNews

ទូរស័ព្ទ 

សម្បកស្រោបមាសសម្រាប់ iPhone 7 តម្លៃ ១.៩០០ ដល់ ២.៥០០ ដុល្លារអាមេរិក

បើទោះជា iPhone 7 មិនទាន់បង្ហាញខ្លួនជាផ្លូវការ ប៉ុន្តែ ក្រុមហ៊ុនកែឆ្នៃមួយនៅវៀតណាម បាន
ឧទ្ទេសនាមនូវសម្បកដែលស្រោបមាស សម្រាប់ស្មាតហ្វូននេះ ហើយវាមានតម្លៃពី ១.៩០០ ដល់
២.៥០០ដុល្លារអាមេរិក។

ទំព័រ Vnexpress បានឱ្យដឹងថា បណ្ដាសម្បកស្មាតហ្វូនខាងលើ មានរចនារូបរាងដូចទៅនឹងព័ត៌
មានបែកធ្លាយស្ដីអំពី iPhone រៀបនឹងបង្ហាញខ្លួនរបស់  Apple ។ ប៉ុន្តែ អ្នកដែលមានបំណងទិញ
សម្បកស្រោបមាសនេះ នៅតែត្រូវរង់ចាំរហូតដល់ខែកញ្ញា ឬខែតុលា បន្ទាប់ពី iPhone 7 បង្ហាញ
ខ្លួនជាផ្លូវការ។

បើធៀបនឹង iPhone 6s កាមេរ៉ានៅលើសម្បកស្រោបមាសនេះ ត្រូវបានគេធ្វើឱ្យធំជាង ហើយខ្សែ
អង់តែនដែលអូសកាត់ទទឹងខ្នងទូរស័ព្ទ ត្រូវបានលាក់នៅជ្រុងខាងលើ។

រន្ធដោតកាសនៅជ្រុងខាងក្រោមរបស់ស្មាតហ្វូននេះ ក៏ត្រូវបានបំបាត់ចោល ដោយជំនួសមកវិញ
នូវរន្ធបំពងសម្លេង។

លោក ត្រឹនវ៉ាន់ថាំង តំណាងរបស់ក្រុមហ៊ុន Karalux បង្ហើបឱ្យដឹងថាសម្បកសម្រាប់ iPhone 7 នេះ
មានប្រភពមកពីចិន ជាកន្លែងផលិត iPhone របស់ Apple ។ លោកបន្តថា ដៃគូរបស់លោក អះអាង
ថា រចនារូបរាងនៃសម្បកស្រោបមាសនេះ គឺដូច ៩៩% បើធៀបនឹង iPhone ដែលជិតនឹងបង្ហាញ
ខ្លួន។ ពិសេស វាក៏ប្រើប្រាស់វត្ថុធាតុអាលុយមីញូម series 7000 ដូច iPhone 6s និង 6s Plus។

បើគេមើលទៅលើសម្បកស្រោបមាសនេះ គេឃើញថា រូបរាងរបស់ iPhone ជំនាន់ថ្មីនេះនឹងមិនមាន
ការផ្លាស់ប្ដូរច្រើនប៉ុន្មាន បើធៀបនឹង iPhone 6s។

ប្រែសម្រួល ៖ តារា


Tags: សម្បក ស្រោបមាស iPhone 7 មាស