CamNews

កីឡាជាតិ 

កម្ពុជារៀបចំការប្រកួតវាយកូនបាល់ លំដាប់ថ្នាក់ពិភពលោក ITF Men’s Future Events


សហព័ន្ធកីឡា​វាយ​កូន​បាល់​កម្ពុជា នឹងបើកការប្រកួត  វាយកូនបាល់ជាលក្ខណៈ
អន្តរជាតិមួយមានឈ្មោះថា​ ITF​ Men`s ​Future ​Events ក្រោមកិច្ចសហប្រត្តិបត្តិការ
ជាមួយសហ​ព័ន្ធ​វាយកូន​បាល់អន្តរជាតិ។

ការប្រកួតនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី​ ខែវិច្ឆិកា ​រហូត​ដល់​ថ្ងៃ​ទី​ ០៩​ ខែ​ធ្នូ​ឆ្នាំ​ ២០១២
នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាវាយកូនបាល់ជាតិស្ថិតនៅ   សង្កាត់ទឹកថ្លា
ខណ្ឌ​សែន​សុខ​ រាជ​ធានី​ភ្នំពេញ​។

ការ​ប្រកួត​នេះ​បែង​ចែក​ចេញ​ជា​ពីរ​វិញ្ញាសារ​គឺ​ វាយគូ​ និង​វាយ​ឯកត្ត​ជន។​ ក្នុង​នោះ
​កីឡា​ករ​រប​ស់ព្រះ​រាជា​ណា​ចក្រ​កម្ពុជា  ដែ​លត្រៀម​ខ្លួន​ចូល​រួម​ការ​ប្រកួត​នេះ​មាន
​ចំនួន​ ២​រូ​ប គឺកីឡា​ករ​ ប៊ុន​ កេន្នី​ និង​ ឡុង ​សំនៀង​។

សូមបញ្ជាក់ថានេះគឺជាលើកទី២ហើយដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធការប្រកួត
វាយកូនបាល់ជាលក្ខណៈអន្តរជាតិ ដែលធ្លាប់បានធ្វើម្តងរួចហើយកាលពីឆ្នាំ ២០១១៕

ដោយ៖ តុលា

ប្រភព៖ T


Tags: sport table tennis