បណ្ដាភូមិនៅលើឋានព្រះចន្ទ អាចនឹងត្រូវបានគេសាងសង់រួចរាល់ និងបើកទ្វារទទួលអ្នករាល់
គ្នាចាប់ពីឆ្នាំ ២០១៤។
ភូមិនៅលើឋានព្រះចន្ទនឹងមានតួនាទីជំនួសស្ថានិយអវកាសអន្តរជាតិ (ISS)
នៅឆ្នាំ ២០២៤
Johaan-Dietrich Woerner អគ្គនាយកគ្រប់គ្រងទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ឱ្យដឹងថា មនុស្ស
នឹងអាចទៅរស់នៅក្នុងបណ្ដាភូមិនៅលើឋានព្រះចន្ទ ចាប់ពីឆ្នាំ ២០២៤ នេះបើតាម ទំព័រ Daily
Star ។
Woerner ថ្លែងនៅក្នុងសន្និសីទកាសែតនៅប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ១៨កន្លងទៅថា
“ខ្ញុំគិតថា គំនិតស្ដីអំពីការសាងសង់ភូមិនៅលើឋានព្រះចន្ទ ជិតនឹងក្លាយជាការពិត ព្រោះថា
ក្រុមហ៊ុនជាច្រើនកំពុងរៀបគម្រោងទៅកាន់ឋាននេះ”។
លោក Woerner សង្ឃឹមថា ភូមិនៅលើឋានព្រះចន្ទនឹងមានតួនាទីជំនួសស្ថានិយអវកាសអន្តរ
ជាតិ (ISS) នៅឆ្នាំ ២០២៤ ហើយវាក៏នឹងបើកទ្វារទទួលអ្នករាល់គ្នាចាប់ពីឆ្នាំដដែលនេះ។
បច្ចុប្បន្ន មានអង្គការចំនួន៥ដែលមានសិទ្ធិប្រើប្រាស់ស្ថានិយអវកាសអន្តរជាតិ រួម ESA, NASA
និងបណ្ដាទីភ្នាក់ងារអវកាសរបស់កាណាដា រុស្ស៊ី និងជប៉ុន។
Woerner ថ្លែងថា “ភូមិនៅលើឋានព្រះចន្ទ មិនមានកំណត់ដូច ISS។ នេះជាគំនិតបើកទូលាយ
ហើយអ្នករាល់គ្នាអាចទៅកាន់ទីនោះដោយសេរី”។
លោក Woerner ឱ្យដឹងថា ក្រុមហ៊ុនជាច្រើនបានទាក់ទង់មកកាន់ ESA ដើម្បីពិភាក្សាអំពីការ
ផ្គត់ផ្គង់យានអវកាសដែលបម្លាស់ទីរវាងផែនដី និងព្រះចន្ទ ក៏ដូចជាសកម្មភាពរុករករ៉ែនៅលើ
ឋានព្រះចន្ទ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Daily Star