CamNews

យល់ដឹង 

វិធី និងអត្ថប្រយោជន៍ នៃការថែទាំស្បែក នៅពេលយប់

ការថែទាំ ស្បែកនៅពេលយប់ ផ្ដល់នូវអត្ថប្រយោជន៍ ។ ការថែទាំនៅពេលយប់ ងាយធ្វើឱ្យស្បែក ឆាប់សម៉ត់និងមានជាតិ សំណើមណាស់ ព្រោះស្បែកពុំបានទទួល រងពីកម្ដៅថ្ងៃ ហើយមិនបានធ្វើ ឱ្យស្បែកក្រៀមស្ងួតទៀតផង ។ ហេតុដូចនេះសូមលោកស្រី អ្នកនាងកញ្ញាកុំបណ្ដោយ ឱ្យស្បែកទ្រុឌទ្រោម ទៅតាមអាយុកាលឱ្យសោះ ប្រសិនបើចង់បានស្បែក ដូចដែលលោកអ្នកប៉ង គ្រាន់តែ លោកស្រីអ្នកនាងកញ្ញា អនុវត្ដរូបមន្ដមួយចំនួន ។

គេហទំព័រសុខភាពកម្ពុជា សូមលើកពីវិធីថែទាំស្បែក នៅពេលយប់មកបង្ហាញ ជូនប្រិយមិត្ដ អ្នកអានឱ្យ បានស្វែងយល់តាមរយៈ ការជួបសម្ភាសន៍ ជាមួយអ្នកនាង សោភា ម្ចាស់ហាងកែសម្ផស្ស ម៉ាលីនណា ។

ដើមហេតុថែទាំស្បែក នៅពេលយប់

ធម្មតានៅពេលយប់ គឺពុំមានកម្ដៅព្រះអាទិត្យឡើយ ហើយក៏អាកាសធាតុ ល្អប្រសើរជាងពេលថ្ងៃ ។ ដូចនេះការថែទាំ ស្បែកនៅពេលយប់ គឺ ឆាប់ទទួលលទ្ធផលល្អ ដូចជាធ្វើឱ្យស្បែកមានសំណើម សម៉ត់រលោង ។ ចំពោះពេលថ្ងៃទោះបីជាលោក អ្នកថែទាំស្បែកដោយ យកចិត្ដទុកដាក់ បំផុតក៏ដោយ ស្បែកលោកអ្នក ក៏នៅទទួលរងឥទ្ធិពល ពីកម្ដៅព្រះអាទិត្យដែរ ។ ប្រសិនបើពេល ថ្ងៃលោកអ្នក ប្រើប្រាស់ផលិតផលខុសនោះ ធ្វើឱ្យស្បែកលោកអ្នកឆាប់មាន ប្រតិកម្មជាងពេលយប់ បណ្ដាលឱ្យចេញ កន្ទាលរមាស់នៅ លើស្បែក ។ ព្រោះការលាបឡេនៅពេលថ្ងៃ វាជ្រាបចូលទៅ តាមរន្ធរោមហើយ បង្កើតបានជាមេរោគ ។ ម្យ៉ាងវិញទៀតបើពេលថ្ងៃ លោកអ្នកប្រើឡេលាបស្បែក ហើយដើរហាលថ្ងៃក្ដៅ ធ្វើឱ្យស្បែកចេញញើស ក្រៀមស្ងួតគ្មានសំណើម និងធ្វើឱ្យស្បែកលោក អ្នកខ្មៅទៀតផង ។

វិធីថែទាំស្បែក នៅពេលយប់

វិធីថែទាំស្បែកនៅពេលយប់ មានច្រើនរបៀប ដែលលោកអ្នកអាចជ្រើសរើស យកវិធីណាមួយ មកអនុវត្ដក៏បាន ។

1 . ការប្រើផលិតផល គីមី ៖ មាន ដូចជាឡេម៉ាស្សា ខ្លួនជាដើម ។ ជាដំបូងលោកអ្នកត្រូវ ងូតទឹកលាងសម្អាតខ្លួន ជាមុនសិន ដើម្បីកុំឱ្យមានក្អែល នៅជាប់នឹងស្បែក ។ បន្ទាប់មកលោក អ្នកត្រួវប្រើឡេម៉ាស្សា ដែលត្រូវជាមួយ ស្បែកលោកអ្នក យកមកលាបឱ្យ សព្វនៅលើរាងកាយ ។  លោកអ្នកត្រូវធ្វើវិធីនេះ រាល់យប់ជាប្រចាំ នោះនឹងធ្វើឱ្យស្បែក លោកអ្នកសម៉ត់ រលោងស្អាត ដូចដែលប៉ងប្រាថ្នា ។ ប៉ុន្ដែវិធីធ្វើនេះធ្វើឱ្យ លោកអ្នកអស់ថវិកា ច្រើនបន្ដិច ។

2 . ការប្រើផលិតផល ធម្មជាតិ ៖ មាន ដូចជាពន្លៃ ទឹកឃ្មុំ និងស្រាសជាដើម ។ ជាបឋមលោកអ្នក ត្រូវយកពន្លៃមកបុក ឱ្យម៉ត់ទើបលាយជាមួយស្រាស និងទឹកឃ្មុំ ។ បន្ទាប់ពីលោកអ្នកងូតទឹក សម្អាតខ្លួនហើយ លោកអ្នកត្រូវយកពន្លៃ និងស្រាសមកលាប ឱ្យសព្វនៅលើរាងកាយ ។ ការដែលថែទាំ ស្បែកដោយប្រើពន្លៃម៉ត់លាយ ជាមួយស្រាសធ្វើឱ្យមានការ ធុំក្លិនខ្លួនបន្ដិចមែន ប៉ុន្ដែក្រោយ ពីផ្អាប់ខ្លួនប្រហែល១៥នាទីរួចមក លោកអ្នកត្រូវលាងសម្អាត ខ្លួនវិញដើម្បីបំបាត់ ការធុំក្លិនខ្លួន ។ បើលោកអ្នកព្យាយាម លាបឬធ្វើវិធី នេះជារៀងរាល់យប់ នោះនឹងធ្វើឱ្យស្បែក លោកអ្នកសម៉ត់រលោងស្អាត តាមបែបធម្មជាតិហើយ លោកអ្នកមិនសូវ អស់ថវិកាច្រើន ទៀតផង ។

ដំបូន្មាន អ្នកជំនាញ

របៀបថែទាំស្បែកនៅពេលយប់ មិនថាជារបៀបថែទាំ ស្បែកដោយប្រើផលិតផលគីមី ឬផលិតផលធម្មជាតិ ឡើយវិធីទាំង នេះអាចអនុវត្ដសម្រាប់ មនុស្សទូទៅមិនប្រកាន់ ស្បែកនោះទេ មិនថាស្បែកស្ងួត ស្បែកមានជាតិខ្លាញ់ ឬស្បែកខ្មៅឡើយ ។ ការប្រតិបត្ដិតាមវិធីទាំងនេះ ជាប្រចាំ នោះនឹងធ្វើឱ្យ លោកអ្នកឆាប់ទទួលផលល្អ ដូចជាស្បែកស្អាត ដូចដែល អ្នកចង់បាន ៕

អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com

ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh