CamNews

ថេបប្ល៊ែត 

Galaxy Tab E អេក្រង់ 9.6 inch ថែប្ល៊ែតថ្មីមួយទៀតរបស់ Samsung លេចចេញរូបរាង

ថែប្ល៊ែត Galaxy Tab A បញ្ចេញលក់នៅលើទីផ្សារមិនទាន់ទាំងបានប៉ុន្មានផង ឥឡូវនេះមានប្រភពព័ត៌ មានពីតៃវ៉ាន់បានឲ្យដឹងថា Samsung កំពុងតែធ្វើការស្រាវជ្រាវជាអាថ៌កំបាំងមួយ នូវស៊េរីថែប្ល៊ែតថ្មីស្រ ឡាងមួយទៀតគឺ Galaxy Tab E ដែលមានលក្ខណៈសម្បត្តិមធ្យម។ 

អាន៖ iPhone 7c អេក្រង់ ៤អ៊ីន នឹងបង្ហាញខ្លួន នៅក្នុងឆ្នាំ ២០១៦

បើតាមរូបភាពចាមអារាម Galaxy Tab E មានឈ្មោះកូដ SM-T560។ វាមានអេក្រង់ទំហំ 9.6 inch ជា មួយនឹងកំរិតរីសូលុយហ្សិន 1.280 x 768 pixel។ Galaxy Tab E ប្រើប្រាស់ chip អាចជាប្រភេទ Quad Core ល្បឿន 1.3GHz និងបានដំឡើងជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop។

នៅផ្នែកខាងក្រោយ Galaxy Tab E បានបំពាក់នូវកាមេរ៉ាទំហំ 5MP។ ម៉ូដែលថែប្ល៊ែតនៅក្នុងរូបភាព ដែលបានលេចធ្លាយមកនេះ គឺជាម៉ូដែល Wi-Fi ប៉ុន្តែលទ្ធភាពច្រើន វាក៏នឹងមានម៉ូដែលដែលអាចភ្ជាប់ ប្រើប្រាស់អ៊ីនធឺណេតតាមរយះស៊ីមកាត សម្រាប់អ្នកប្រើប្រាស់ផងដែរ។

អាន៖ អ្នកជំនាញបច្ចេកវិទ្យាថា បញ្ហាឆាប់អស់ថ្ម នៅលើ Galaxy S6, S6 Edge គឺមកពី Android 5.0

បើតាមព័ត៌មានផ្តល់ឲ្យដឹងចុងក្រោយ ថ្មីបំផុតពី Sammobile គឺមានដល់ទៅពីរម៉ូដែល ដែលមានកូដ  SM-T560 និង SM-T561 បានលេចចេញនៅលើគេហទំព័រទូរស័ព្ទ Samsung។ ដូច្នេះលទ្ធភាពច្រើន ដែលនេះគឺជាម៉ូដែលពីរផ្សេងគ្នារបស់ Galaxy Tab E។ បើតាមការប៉ាន់ស្មាន ពួកវានឹងត្រូវបានបង្ហាញ ណែនាំខ្លួន នៅក្នុងពេលវេលាឆាប់ៗខាងមុខនេះ៕ 

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ Sammobile, Vreview


Tags: Galaxy Tab E​ Samsung Tablet Hightech