CamNews

សុខភាព 

វិធីងាយៗ ៥យ៉ាង ធ្វើឱ្យដើមទ្រូងធំ តឹងណែន ស្រស់ស្អាត ដោយមិនបាច់វះកាត់

តើសុភាពនារីទាំងឡាយចង់មានដើមទ្រូងធំ ស្អាតដោយមិនចាំបាច់ប្រើថ្នាំ រឺ ធ្វើការវះកាត់ដែរ រឺទេ?
សុភាពនារី ទាំងអស់សុទ្ធតែមានក្តីបារម្ភ ជាមួយនឹងដើមទ្រូងតូច ស្វិត មិនតឹងណែន មូលធំស្រស់
ស្អាត មែនដែរ ឬទេ? សូមកុំបារម្ភ ខាងក្រោមនេះ គឺជាវិធីងាយ ដែលអាចជួយអ្នកឱ្យមានដើមទ្រូង
ធំតឹងណែន ដោយធម្មជាតិ៖

១/ ទទួលទានអាហារដែលបំប៉នដល់ដើមទ្រូង ឬមានរាងដូចដើមទ្រូងរបស់អ្នកដូចជា៖ ស៊ុតមាន់
ផ្លែក្រូចឃ្លុង ផ្លែទទឹម និង ទឹកដោះគោឆៅ។ល។

២/ ផ្គុំដៃទាំងពីរដាក់នៅស្មើទ្រូង កែងដៃឱ្យត្រង់ជាមួយស្មាដកដង្ហើមជាធម្មតា បន្ទាប់មកបើកកែង
ដៃឱ្យស្មើនឹង៩០ដឹក្រេ។ ធ្វើបែបនេះ៥ដងក្នុងរយះពេល ១០ វិនាទី នឹងជួយអ្នកឱ្យមានដើមទ្រូងធំ
តឹងណែន ស្រស់ស្អាតជាងមុន។

៣/ ក្តាប់ដៃដាក់ចំពីមុខទ្រូង បន្ទាប់មក បើកស្មាឡើង  ហើយបិតទៅវិញ ប៉ុន្តែ ត្រូវដកដង្ហើមវែងៗ
រាល់ពេលបើកនិងបិតស្មា នឹងជួយពង្រីកដើមទ្រូង  របស់អ្នកឱ្យធំតឹងណែនល្អ។ ធ្វើបែបនេះ ២០
នាទី ជារៀងរាល់យប់ មុនពេលចូលគេង។

៤/ ឈរស្ងៀមនៅកន្លែងមួយ លាតដៃដាក់ទន្ទឹមនឹងខ្លួន យោលដៃទៅមុខមកក្រោយ ជើងក៏លើក
ឡើងលើកចុះ ទន្ទឹមនឹងដៃផងដែរ។

៥/ អង្គុយនៅលើគ្រែ រួចដាក់ដៃនៅលើជង្គង់  ដកដៃចេញពីជង្គង់យឺតៗ  បើកស្មាឱ្យធំ បន្ទាប់មក
អង្គុយឱ្យត្រង់ខ្លួន។មួយវិញទៀត អង្គុយពែនភ្នែនលើគ្រែ យកដៃទាំងពីរកាន់ខ្នើយលើកឡើងលើ
បន្ទាប់មក បើកស្មាឱ្យបានធំផុតពីក្បាល ហើយដាក់ចុះយឺៗ មកកន្លែងដដែលវិញជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ wikihow


Tags: Lifestyle Health How to Get Bigger Breasts Without Surgery