បន្ទាប់ពីប្រតិបត្តិការចុងក្រោយនៃផ្សារភាគហ៊ុនបានបិទទ្វារ នាថ្ងៃទី ២ ខែតុលា (ម៉ោងនៅ
អាមេរិក) ក្រុមហ៊ុន Google ដែលយើងទាំងអស់គ្នាធ្លាប់ស្គាល់ ក៏នឹងបាត់ខ្លួន។ យោងតាម
សេចក្ដីប្រកាសថ្មីបំផុត Google នឹងរួបរួមជាមួយក្រុមហ៊ុនមេ Alphabet ហើយប្រតិបត្តិការ
ក្នុងផ្សារភាគហ៊ុនរបស់ Google នឹងប្រើឈ្មោះ Alphabet។
ក៏ប៉ុន្តែ ក្រុមហ៊ុន Google នឹងនៅតែមាន ហើយ Sundar Pichai នឹងនៅតែជា CEO របស់
Google ក្រោយការគ្រប់គ្រងរបស់ក្រុមហ៊ុនមេ Alphabet និង Larry Page។ ដូច្នេះ អ្នកប្រើ
ប្រាស់ធម្មតា នឹងមិនទទួលរងផលប៉ះពាល់ខ្លាំងនោះទេ។
យើងនៅតែអាចប្រើប្រាស់សេវាកម្មផ្សេងៗដូចមុនរបស់ Google ដូចជាឧបករណ៍ស្វែងរក
Gmail ឬ Google Maps ជាដើម។ ជាងនេះ បើទោះអ្នក មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Google
ក៏ការទិញដូរ និងការកំណត់ថ្លៃ នៅតែមិនមានការប្ដូរផ្លាស់។
ប៉ុន្តែ ការរៀបចំរចនាសម្ព័ន្ធថ្មី និងការរួបរួមបញ្ចូលគ្នានេះនឹងបង្កឱ្យមានការប្រែប្រួលធំក្នុង
ផ្ទៃក្នុងរបស់ក្រុមហ៊ុន។ គម្រោងមួយចំនួនដែលមុននេះ Google ជាអ្នកគ្រប់គ្រង អាចនឹងបាន
គេញែកដោយឡែកចេញពី Google រួមមានដូចជា ប្រព័ន្ធប្រតិបត្តិការ Android ឬគម្រោង
Google Glass ។ល។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Engadget