CamNews

ព័ត៌មានអន្តរជាតិ 

នាយករដ្ឋមន្រ្តីថៃ ពិធីស្នងរាជ្យ អាចរង់ចាំបាន ខណៈ ព្រះរាជទាយាទ ស្នងរាជ ស្នើឲ្យគិតគូរ មរណទុក្ខជាមុនសិន

ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មានទាន់ហេតុការណ៍ ពីទំព័រសារព័ត៌មាននាំមុខប្រទេសរុស្ស៊ី អ័រតេ ចុះ ផ្សាយឲ្យដឹងថា នាយករដ្ឋមន្រ្តីថៃ លោក Prayuth Chan-ocha បានគូសបញ្ជាក់នៅថ្ងៃព្រហស្បត្ត៏នេះ ឲ្យដឹងថ កាលបរិច្ឆេទពិតនៃការស្នងរាជ្យបន្តពីស្តេចថៃ​ Bhumibol Adulyadej ដែលបានសោយទិវង្គត និងត្រូវធ្វើឡើងនាពេលខាងមុខ ពោល ពិធីអភិសេធនៃការឡើងស្នងរាជជាផ្លូវការ គឺអាចរង់ចាំបាន ក្នុងនោះ បុត្រា Maha Vajiralongkorn របស់ព្រះមហាក្សត្រ Bhumibol Adulyadej ដែលជាបេក្ខភាព ឡើងគ្រងរាជបន្តនោះ ស្នើឲ្យមានការកាន់ទុក្ខទូទាំងប្រទេសជាមុនសិន ពោល គិតគូររឿងកាន់ទុក្ខ នៃមរណទុក្ខជាមុនសិន ជាជាង គិតគូរពីឡើងស្នងរាជ្យបន្តពីព្រះមហាក្សត្រដែលបានសោយទិវង្គត ព្រះជន្ម ៨៨ ព្រះវស្សា ។ 

ស្រាយបំភ្លឺដល់ភ្នាក់ងារសារព័ត៌មាន លោក Prayuth  បញ្ជាក់ក្តែងៗឲ្យដឹងថា ពិធិស្នងរាជ្យ ពួកយើង អាចរង់ចាំបាន និងរង់ចាំដល់វេលាសមគួរមួយ។ ព្រះរាជទាយាទ ដែលត្រូវបានដឹងថា នឹងឡើងស្នង រាជ្យបន្តពីព្រះបិតា ពោល ព្រះអង្គ Maha Vajiralongkorn បានស្នើជាពិសេសដល់លោក Prayuth ឲ្យ គិតគូរពិធីបុណ្យសព និងកាន់មរណៈទុក្ខឲ្យបានល្អបំផុត ខណៈពិធីឡើងស្នងរាជ្យអាចពន្យាពេល និងរង់ចាំបាន ៕

 

-សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូននាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា ចំពោះការសោយទិវង្គត

 

-BREAKING NEWS: នាយករដ្ឋមន្រ្តីថៃ បានប្រកាសថា បុត្រារបស់ព្រះអង្គ Bhumibol Adulyadej នឹងឡើងគ្រងរាជបន្ត

 

-BREAKING NEWS: ព្រះមហាក្សត្រថៃ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត សោយទិវង្គតហើយ





ព្រះរាជទាយាទ Maha Vajiralongkorn


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: Thailand PokemonGo Int news Hot news