បណ្ដាទីក្រុងនេះនឹងសាងសង់ទៅតាមរចនារបស់ទីក្រុងនៅលើភពអង្គារក្នុងពេលអនាគត ដើម្បី
ដកពិសោធ និងពិនិត្យមើលនូវប្រសិទ្ធភាព និងការសម្របខ្លួនរបស់មនុស្ស នៅពេលទៅរស់នៅ
ក្នុងសំណង់នេះ។ នេះជាគម្រោងរបស់ស្ថាប្យករ Vera Mulyani ។
ធំឡើងនៅក្នុងតំបន់សំបុកកណ្ដុរនៃទីក្រុង Jakarta ប្រទេសឥណ្ដូនេស៊ី នាង Vera Mulyani គឺជា
ក្មេងស្រីម្នាក់ដែលមានឌុង និងពេញចិត្តចំពោះវិស័យសំណង់។
ជាង ម្ភៃឆ្នាំក្រោយមក Vera Mulyani បានក្លាយជាស្ថាបត្យករល្បីឈ្មោះមួយរូប។ នាងត្រូវបានគេ
ស្គាល់ថា ជាស្ថាបត្យករភពព្រះអង្គារ ព្រោះថា នាងបានចំណាយពេលយ៉ាងច្រើនក្នុងការស្វែងរក ដំណោះស្រាយទាក់ទឹននឹងសំណង់ដែលអាចឱ្យមនុស្សរស់នៅបាន នៅលើភពអង្គារ។ ក្រោយពី
បានសិក្សានៅឯបណ្ឌិតសភា École d'Architecture de Nantes ប្រទេសបារាំង និង New York Film
កាលពីខែមករា ឆ្នាំ ២០១៥ នាងបានបង្កើតក្រុមហ៊ុន Mars Design City ជាក្រុមហ៊ុនដែលមាន
ជំនាញខាង ផ្ដល់ប្រឹក្សាអំពីគម្រោងសាងសង់ទីក្រុងដែលអាចរក្សាជីវិតមនុស្សដំបូង នៅលើភព
អង្គារ។
ក្នុងរយៈពេល ៣ឆ្នាំបន្ទាប់ Mars Design City បានដាក់ចេញនូវគោលដៅសាងសង់ទីក្រុងពិតមួយ
ដោយប្រើបច្ចេកវិទ្យា បោះពុម្ភ 3D នៅលើសមុទ្រខ្សាច Mojave នៅអាមេរិក។
អំឡុងពេលនៃការរចនា និងសាងសង់ នឹងត្រូវបានធ្វើឡើងជាផ្លូវការនៅក្នុងសិក្ខាសាលាមួយដែល នឹងត្រូវបានរៀបចំឡើងក្នុងខែកញ្ញាខាងមុខ នៅសកលវិទ្យាល័យ California ខាងត្បូង។ សិក្ខា
សាលានេះនឹងជាទីដែលបណ្ដាវិស្វករ អ្នករចនា និងស្ថាបត្យករ មកពីទូទាំងពិភពលោកជួបជុំគ្នា ដើម្បីពិភាក្សាអំពីចំនុចសំខាន់នៃទីក្រុងដំបូងនៅលើភពព្រះអង្គារ។ នាង Mulyani ឱ្យដឹងថា គោល ដៅដំបូងគឺត្រូវតែបង្កើតមូលដ្ឋានមួយដែលអាចផ្ទុកមនុស្សបានយ៉ាងតិច ៤នាក់ ដែលពួកគេអាចរស់
នៅបានដោយខ្លួនឯង។ ក្រោយមក ទីនេះនឹងអាចត្រូវពង្រីកជាបន្តបន្ទាប់ដើម្បីអាចផ្ទុកមនុស្សបាន
១.០០០នាក់ ដែលពួកគេរស់នៅជាមួយគ្នា។
បច្ចុប្បន្ន ប្លង់មួយចំនួនកំពុងតែទទួលបានចំណាប់អារម្មណ៍ពី NASA ។ ប្លង់ចំនួនបីដែលត្រូវបានគេ
វាយតម្លៃខ្ពស់បំផុត នឹងត្រូវបានគេដាក់ឱ្យបោះពុម្ភ 3D និងសាងសង់ឡើងពិតៗ។ ខាងក្រោមនេះ គឺ
ជាប្លង់ដែលគួរឱ្យចាប់អារម្មណ៍ ដែលអាចនឹងត្រូវបានគេជ្រើសរើសដើម្បីដំណើរការសាងសង់ ៖
ប្រែសម្រួល ៖ បុត្រា