ថ្ងៃទី ១៦ មករា ២០១៣ ក្រុមហ៊ុន Hello Axiata បានបង្ហាញ ចំពោះអតិថិជនដែលបាន ចុះ
ឈ្មោះគម្រោង Unlimited Facebook ទាំងអស់ឲ្យបានឃើញ នូវអ្នកឈ្នះរង្វាន់ទាំង ៦រូបក្នុង
ការចាប់រង្វាន់លើកដំបូងរបស់យើង។ រង្វាន់ទាំងអស់រួមមាន iPhone 5 ៣រង្វាន់ Samsung
Galaxy Note II ២រង្វាន់ និង Samsung Galaxy Camera ១រង្វាន់។
អ្នកឈ្នះរង្វាន់ទាំង៦នាក់ត្រូវបានជ្រើសរើសយ៉ាងសុក្រិត ក្នុងចំណោមអតិថិជនរាប់ពាន់នាក់
ដែលបានចុះឈ្មោះគម្រោង Unlimited Facebook របស់ហេឡូ ដែលជាកញ្ចប់ ឬការផ្តល់ជូន
ដំបូងគេបង្អស់ ក្នុងព្រះរាជាណាចក្រកម្ពុជា គិតចាប់ពីថ្ងៃទី ២០ធ្នូ ដល់ថ្ងៃទី ៣១ ធ្នូ ២០១២។
លោក សាយម៉ុន ភឺឃីនស៍ នាយកប្រតិបតិ្ត របស់ក្រុមហ៊ុន ហេឡូបានមានប្រសាសន៍ថា
“ហេឡូ តែងតែនាំមុខគេជានិច្ច ក្នុងការផ្តល់ជូន នូវសេវាកម្ម ឬការកំសាន្តនានាជូនដល់
អតិថិជនរបស់ខ្លួន ដូចជាគម្រោង Unlimited Facebook នេះជាដើម។ នៅពេលដែលយើង
ចាប់ផ្តើមដាក់គម្រោងនេះឲ្យ ប្រើប្រាស់ ជាផ្លូវការលើទីផ្សារ គឺយើងបានផ្តល់ជូនអតិថិជន
របស់យើង នូវភាពកាន់តែងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង ទៅនឹងបណ្តាញសង្គមដែល
ពួគគេចូលចិត្ត។ ហើយវាជា ការពិត ដែលយើងគឺជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជាដែល
ផ្តល់ជូនគម្រោង Unlimited Facebook ដែលអតិថិជន អាចលេង Facebook បានតាមចិត្ត។”
គាត់បានបន្តទៀតថា “ជាមួយការដាក់គម្រោងនេះឲ្យប្រើប្រាស់ជាផ្លូវការលើទីផ្សារ និងដើម្បី
បង្កើតការចាប់អារម្មណ៍ យើងខ្ញុំក៏បានផ្តល់ឱកាសឲ្យអតិថិជនឈ្នះនូវរង្វាន់ដ៏អស្ចារ្យផងដែរ
ដែលរង្វាន់ទាំងនោះសុទ្ធតែជាផលិតផល អេឡិចត្រូនិច ថ្មីៗ ទំនើបៗ និងកំពុងពេញនិយម។
កម្មវិធីនេះបានធ្វើឲ្យ ហេឡូ ក្លាយជាអ្នកនាំមុខគេក្នុងការផ្លាស់ប្តូរ និង កែច្នៃ ដែលសមស្រប
ទៅនឹងតម្រូវការរបស់អតិថិជន ដើម្បីបន្តនាំមកនូវភាពច្នៃប្រឌិតជាបន្តទៅទៀត។”
គម្រោង Unlimited Facebook របស់ហេឡូ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការលើទីផ្សារ
កាលពីថ្ងៃទី ២០ ធ្នូ ២០១២ ហើយក៏ជាលើកដំបូងដែលអ្នកប្រើប្រាស់អ៊ិនធឺណិតទាំងអស់ កាន់តែមានភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងទៅនឹង បណ្តាញសង្គម ដែលអាចសន្សំ
សំចៃបាន ៣ដងបើប្រៀបធៀបទៅនឹងការប្រើប្រាស់គម្រោងអ៊ិនធឺណិតធម្មតា។ គ្រាន់តែ
ចំណាយ ២ដុល្លារ អតិថិជនអាច chat និង update ព៌តមាន បានតាមចិត្តរហូតដល់ទៅ ៣ខែ
ហើយរួមទាំង បង្ហោះរូបភាពបាន ជាង ៤០០០រូបភាពក្នុង១ខែ នៅលើគ្រប់ឧបករណ៍ប្រើអ៊ិន
ធឺណិតទាំងអស់។
“យើងខ្ញុំពិតជាមានទឹកចិត្ត និងរីករាយខ្លាំងណាស់ ដោយបានទទួលការគាំទ្រដ៏សម្បើមពី
អតិថិជននូវការបញ្ចេញលក់ នូវគម្រោងនេះ។ តាមរយៈការផ្សព្វតាមប្រព័ន្ធអ៊ិនធឺណិត (តាម
រយៈគេហទំព័រនានា និងលើ Facebook) ទំព័រ Facebook របស់យើងបានបង្កើននូវ fan ច្រើន
ជាងមុន ៤ដង។ យោងទៅតាមលទ្ធផលខាងលើ ខ្ញុំសូមប្រកាសថា យើង នឹងមានការចាប់
រង្វាន់ជាលើកទី២នៅ ខែកុម្ភៈខាងមុខនេះ ហើយសូមឲ្យអតិថិជនចូលរួមឲ្យចុះឈ្មោះដើម្បី
ឈ្នះរង្វាន់ ដ៏អស្ចារ្យនេះ ដូចអតិថិជនរបស់យើងទាំង៦រូបនាថ្ងៃនេះ។” ប្រសាសន៍បន្ថែមរបស់
លោក សាយម៉ុន
អតិថិជនថ្មីអាចមានឱកាស ចូលរួមក្នុងការចាប់រង្វាន់លើកទី២បាន លុះត្រាតែបានចុះឈ្មោះ
ក្នុងកំឡុងពេលពីថ្ងៃទី ១មករា ដល់ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ ២០១៣។ សម្រាប់ព៌តមានបន្ថែមសូម
ចូលទៅកាន់ គេហទំព័រ www.hello.com.kh ឬចូលទៅ កាន់ទំព័រ Facebook របស់ហេឡូ
facebook.com/helloaxiata ។
ខាងក្រោមនេះ គឺជាបញ្ជី អ្នកត្រូវរង្វាន់ ៖
No |
Number |
Name |
ឈ្មោះ |
Prize |
Address |
1 |
016 71 37 15 |
Nuon Sunnary |
នួន ស៊ុន្ទរី |
iPhone 5 |
Mondulkiri |
2 |
016 87 04 58 |
Bou Socheata |
ប៊ូ សុជាតា |
iPhone 5 |
Phnom Penh |
3 |
016 933 016 |
Virak Moueng |
មឿង វិរ: |
iPhone 5 |
Phnom Penh |
4 |
015 46 64 26 |
Teng Sovannroth |
តេង សុវណ្ណរ័ត្ន |
Galaxy note 2 |
Phnom Penh |
5 |
016 84 58 55 |
Se Sopheap |
សែ សុភាព |
Galaxy note 2 |
Phnom Penh |
6 |
015 44 58 45 |
Na Chihan |
ណា ជីហាន |
Galaxy Camera |
Phnom Penh |
ដោយ ៖ សីហា